ខ្មែរប៉ុស្ដិ៍ Close

លោក សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់បំផុតនៅក្នុងរដ្ឋសភា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី៣១ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 29
លោក សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់បំផុតនៅក្នុងរដ្ឋសភា លោក សុខ ឥសាន៖ គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់បំផុតនៅក្នុងរដ្ឋសភា

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងបញ្ជាប់ថា គណបក្សប្រជាជនកម្ពុជា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់នៅក្នុងរដ្ឋសភា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត។

លោក សុខ ឥសាន បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយពីទទួលបានតួលេខនៃចំនួនសន្លឹកឆ្នោតតាមរយៈការផ្សាយរបស់ទូរទស្សន៍ជាតិ គណបក្សប្រជាជនកម្ពុជា មានសុទិដ្ឋិនិយមថា អាចនឹងទទួលបានអាសនៈដ៏ច្រើនលើសលប់បំផុតនៅក្នុងរដ្ឋសភា» ៕

អ្នកនាំពាក្យ គ.ជ.ប៖ ចំនួនអ្នកចូលរួមបោះឆ្នោតបានកើនពី៨២.១៧% ទៅដល់ ៨២.៨៩% ហើយ!

នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ថា អត្រាប្រជាពលរដ្ឋខ្មែរ ដែលបានទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ កាលពីថ្ងៃអាទិត្យនោះ គិតត្រឹមរសៀលនេះបានកើនពី ៨២.១៧% ទៅដល់ ៨២.៨៩%ហើយ ក្នុងចំណោមប្រជាពលរដ្ឋជាង៨លាននាក់។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ២០១៣ ដែលមានចំនួនត្រឹមត្រែ ៦៩.៦១%។

អ្នកនាំពាក្យគ.ជ.ប ឱ្យដឹងថា បន្ទាប់ពីរាប់សន្លឹកឆ្នោតជាបន្តទៀតនៅគ្រប់ការិយាល័យទាំង២២,៩៦៧កន្លែងហើយនោះ គ.ជ.ប បានរកឃើញថា ប្រជាពលរដ្ឋខ្មែរដែលចូលរួមបោះឆ្នោត អាណត្តិទី០៦នេះ មានចំនួន៨២.៨៩% ក្នុងចំណោមប្រជាពលរដ្ឋប្រមាណ ៨,៣៨០,២១៧នាក់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។

មិនត្រឹមតែចំនួនប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតប៉ុណ្ណោះទេ ដែលកើនឡើងខ្ពស់ជាងឆ្នាំ២០១៣ សម្រាប់គណបក្សនយោបាយឯណោះវិញ ក៏មានចំនួនកើនឡើងខ្ពស់ជាងអាណត្តិមុនផងដែរ។ នៅអាណត្តិនេះ គណបក្សនយោបាយដែលចូលរួមក្នុងការបោះឆ្នោត មានរហូតដល់២០គណបក្ស ចំណែកឆ្នាំ២០១៣ មានត្រឹម៨គណបក្សនយោបាយតែប៉ុណ្ណោះ។

ក្រៅពីនេះក៏មានចំនួនអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ កើនឡើងច្រើនជាងមុនទៀត។ អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិដែលចូលរួមក្នុងការបោះឆ្នោតអាណត្តិនេះ មានរហូតដល់ជាង៩ម៉ឺននាក់ ក្នុងនោះអ្នកអង្កេតការណ៍អន្តរជាតិមានរហូតដល់ជាង ៥០០នាក់ មកពីជាង៧០ស្ថាប័ន ជុំវិញពិភពលោក រួមមានដូចជា សហគមន៍អឺរ៉ុប អាមេរិក អាស៊ី អាស៊ាន អូស្រ្តាលី និងតំបន់មួយចំនួនទៀត ខណៈឆ្នាំ២០១៣ អាណត្តិទី៥ មានអ្នកសង្កេតការណ៍អន្តរជាតិត្រឹម ២៤៣នាក់ប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ អ្នកសង្កេតការណ៍ជាតិ ក្នុងការបោះឆ្នោតលើកនេះមានចំនួន ៩៩,៦១២នាក់ មកពីស្ថាប័នចំនួន១១២ ខណៈដែលតួរលេខអ្នកសង្កេតការណ៍ជាតិ សម្រាប់ការបោះឆ្នោតអាណត្តិទី៥ មានចំនួន ៤០,១៤២នាក់។

គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ បានប្រព្រឹត្តទៅដោយរលូន គ្មានអំពើហិង្សា។ សន្តិសុខត្រូវបានការពារយ៉ាងហ្មត់ចត់ មិនបានបង្កការភ័យខ្លាចអ្វីដល់ប្រជាពលរដ្ឋដូចកាលបោះឆ្នោត កាលពីឆ្នាំ២០១៣នោះទេ។ អំឡុងពេលបោះឆ្នោត ក៏គ្មានអំពើហិង្សា ហើយក្រោយពេលបញ្ចប់ការបោះឆ្នោត ក៏គ្មានអំពើហិង្សា ស្របពេលដែលគណបក្សផ្សេងៗ ដែលចូលរួមក្នុងការបោះឆ្នោតលើកនេះ រង់ចាំស្តាប់លទ្ធផលប្រកាសដោយគ.ជ.ប ខាងមុខនេះ៕

អត្ថបទទាក់ទង