ខ្មែរប៉ុស្ដិ៍ Close

រយៈពេល ៦ខែ ឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង់ មានជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 35
រយៈពេល ៦ខែ ឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង់ មានជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក រយៈពេល ៦ខែ ឆ្នាំ២០១៨ ទុនវិនិយោគលើវិស័យសំណង់ មានជាង២ពាន់លានដុល្លារសហរដ្ឋអាមេរិក

នៅ ៦ខែ ឆ្នាំ២០១៨ ទាំងក្រសួងរៀចំដែនដី នគរូបនីយកម្មនិងសំណង់ និងមន្ទីររាជធានី ខេត្ត បានផ្ដល់លិខិតអនុញ្ញាតសាងសង់បានចំនួន១ ៦៤៣ គម្រោងមានផ្ទៃក្រឡាសំណង់សុរប ៥ ៣៥២ ៤២២ម៉ែត្រក្រឡា មានតម្លៃប៉ានស្មាន ២ ១៥៣ ២១១ ១១៨ ដុល្លារសហរដ្ឋអាមេរិក។

តាមផេកផ្លូវការបស់ក្រសួងរៀចំដែនដី នគរូបនីយកម្មនិងសំណង់បានអោយដឹងថាទុនវិនិយោគរបស់វិស័យឯកជនមកពីបរទេស គឺមានចំនួន ៨ប្រទេស មានចំនួន ២១ គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៩២៨ ២៦៧ ម៉ែត្រក្រឡា មានតម្លៃប៉ាន់ស្មានទុនវិនិយោគ ៣៩៤ ៣៣២ ៣០០ ដុល្លារ។

ប្រភពបន្តថាការងារសាងសង់លើចំនួន១ ៦៤៣ គម្រោងនេះបានផ្ដល់ការងារដល់អ្នកជំនាញ កម្មករប្រមាណ ១៨ម៉ឺននាក់ក្នុងមួយថ្ងៃ ដែលធ្វើការនៅតាមការដ្ឋានសំណង់ទូទាំងប្រទេស ព្រមទាំងទទួលបានប្រាក់ឈ្នួលពី ៤០០ដុល្លារ ទៅ ២ ៥០០ដុល្លារ ក្នុងមួយខែ៕

អត្ថបទទាក់ទង