ខ្មែរប៉ុស្ដិ៍ Close

រយៈពេល ៥ឆ្នាំចុងក្រោយ ភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្ដតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេសកើន ៦ភាគរយក្នុងមួយឆ្នាំ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៦ ខែកក្កដា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 45
រយៈពេល ៥ឆ្នាំចុងក្រោយ ភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្ដតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេសកើន ៦ភាគរយក្នុងមួយឆ្នាំ រយៈពេល ៥ឆ្នាំចុងក្រោយ ភ្ញៀវទេសចរជាតិធ្វើដំណើរកម្សាន្ដតាមតំបន់ទេសចរណ៍នៅទូទាំងប្រទេសកើន ៦ភាគរយក្នុងមួយឆ្នាំ

ក្រសួងទេសចរណ៏ បានអះអាងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ​ភ្ញៀវ​ទេស​ចរណ៏ជាតិបានធ្វើដំណើរកម្សាន្ដតាមតំបន់គោល​ដៅទេសចរណ៍នានានៅ​ទូទាំងប្រទេស​កើន​ឡើងជាបន្ដបន្ទាប់ គិតជាមធ្យម៦%ក្នុង១ឆ្នាំ ដោយបានបង្កើតការងារ និងផ្ដល់ចំណូលដល់​ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការរួមចំណែកលើកស្ទួយសេដ្ឋកិច្ចសង្គម ។

Image result for kampot resort
ថ្លែងនៅក្នុងពិធីបើកពិព័រណ៍ទេសចរណ៍ក្នុងស្រុក លើកទី១ ឆ្នាំ២០១៨ នៅកោះពេជ្រ កាលពី​ពេលថ្មីៗកន្លងមកនេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទេស​ចរណ៍ក្នុងស្រុកជាចលករយ៉ាងសំខាន់ ដើម្បីជំរុញប្រជាពលរដ្ឋឱ្យដឹងពីសក្តានុពល និងចេះ​ស្រ​ឡាញ់​ទឹកដី ។ ទន្ទឹមនឹងនេះ ទេសចរណ៍ក្នុងស្រុកជាឧបករណ៍ធ្វើឱ្យតំបន់​ទេសចរណ៍ថ្មីៗ​ដែល​មិនសូវមានភាពល្បីល្បាញ ទទួលបានការចាប់អារម្មណ៍ និងដំណើរការទៅមុខសម្រាប់​បម្រើឱ្យ​វិស័យទេសចរណ៍។

Image result for koh rong

លោក បន្ដថា ដើម្បីសម្រេចបានចក្ខុវិស័យជំរុញទេសចរក្នុងស្រុកឱ្យ​កើន​ឡើងដល់១៩លាននាក់ក្នុងឆ្នាំ២០២៥ ក្រសួងទេសចរណ៍ បានសហការជាមួយ​ក្រសួង-ស្ថាប័ន​ពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ កំពុងសិក្សារៀបចំដាក់ចេញនូវគោលនយោ​បាយ​កម្មវិធី «កម្ពុជាមាតុភូមិខ្ញុំ» ក្រោមពាក្យស្លោក «ទាំងអស់គ្នាអាចធ្វើដំណើរកម្សាន្តបាន» និងបង្កើតកម្មវិធីបណ្ណដំណើរកម្សាន្ត ដែលមានកញ្ចប់ទស្សនកិច្ចក្នុងស្រុកមានតម្លៃសមរម្យ ដើម្បីលើកទឹកចិត្តដល់សិស្ស-និស្សិត សាស្ត្រាចារ្យ មន្ត្រីរាជការ កម្មករ-កម្មការិនី និងកី​ឡាករ​-កីឡាការិនី អាចធ្វើដំណើរកម្សាន្តឱ្យបានយ៉ាងហោចណាស់១ដងក្នុង១ឆ្នាំ ។

Related image

 

យោងតាមរបាយការណ៏របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា កំណើនភ្ញៀវទេសចរ​ជាតិ​មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំជាមធ្យម៦%។ជាក់ស្តែងនៅឆ្នាំ២០១៥ ទេស​ចរ​​ក្នុងស្រុកមានជាង៩,៦លាននាក់ កើនដល់ជាង១០លាននាក់នៅឆ្នាំ២០១៦ និងជិត១១លាន​នាក់​​​នៅឆ្នាំ២០១៧ ហើយជាចក្ខុវិស័យក្រសួងទេសចរណ៍រំពឹងថា នឹងមានទេសចរប្រមាណ​១៩​លាននាក់នៅឆ្នាំ២០២៥ ៕

អត្ថបទទាក់ទង