ខ្មែរប៉ុស្ដិ៍ Close

 ឯកឧត្តម ទិត សុធា និងក្រុមការងារអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីការកសាងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាតាប៉ោង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦

ដោយ៖សូ សែនឬទ្ធា | 3 ម៉ោងមុន ព័ត៌មានទូទៅ 42
 ឯកឧត្តម ទិត សុធា និងក្រុមការងារអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីការកសាងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាតាប៉ោង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦  ឯកឧត្តម ទិត សុធា និងក្រុមការងារអញ្ជើញជាអធិបតីក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីការកសាងសមិទ្ធផលនានាក្នុងសាលាបឋមសិក្សាតាប៉ោង នៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៦
ឯកឧត្តម ទិត សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំពង់ស្វាយ និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី ដើម្បីបន្តការកសាងសមិទ្ធផលនានាបន្ថែមទៀតក្នុងបរិវេណសាលាបឋមសិក្សាតាប៉ោង ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
 
ពិធីនេះ ក៏មានការអញ្ជើញចូលរួមផងដែរពី ថ្នាក់ដឹកនាំក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោក លោកស្រីនាយក នាយករងរដ្ឋបាលស្រុក កងកម្លាំងទាំងបី ការិយាល័យជុំវិញស្រុក ព្រមទាំងលោកមេឃុំ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ព្រមទាំងសិស្សានុសិស្ស ចូលរួមសរុបជាង៤០០នាក់ ។ ពីធីបុណ្យផ្កាប្រាក់សាមគ្គីនេះ ប្រារព្ធធ្វើឡើង ដើម្បីកៀគរប្រមូលថវិកាយកទៅបន្តចាក់ដីបំពេញក្នុងទីធ្លារសាលា ចាក់ផ្លូវបេតុង រៀបការ៉ូឡា ធ្វើក្លោងទ្វារ របង និងសម្រាប់គិតគូចូលរួមបំពាក់ទូរទស្សន៍ឆ្លាតវៃ ម៉ាស៊ីនស្លាយ ក្នុងន័យពង្រឹងគុណភាពសិស្សា និងប្រែក្លាយសាលាបឋមសិក្សាតាប៉ោងឱ្យ«ជាសាលាស្តង់ដារគំរូ » ស្របតាមទិសដៅដែលបានដាក់ចេញដោយក្រសួងអប់រំយុវជននិងកីឡា។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ទិត សុធា បានចាត់ទុកសកម្មភាពនៃការចូលរួមបរិច្ចាគថវិកាពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមការងារ ក៏ដូចជាសប្បុរសជន និងដៃគូពាក់ព័ន្ធ ថា បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតជាថ្នាលសម្រាប់បណ្តុះបណ្តាលមូលធនមនុស្ស ជាពិសេសពង្រឹងគុណភាពសិក្សាដល់ក្មួយៗសិស្សានុសិស្សជាកូនចៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សម្រាប់បំនឹងជីវិតទៅថ្ងៃអនាគត ដែលជាទំពាំងស្នងឬស្សី ក្នុងការចូលរួមកសាងនិងអភិវឌ្ឍប្រទេសជាតិ។ ឯកឧត្តមបានបន្តថា ក្មួយៗជំនាន់ក្រោយនឹងចងចាំនូវការគិតគូរបស់យើងជាអ្នកជំនាន់មុន ថាបាន បន្សល់ទុកនូវគំរូល្អ គឺរួមគ្នាកសាងសមិទ្ធផលចាំបាច់ សម្រាប់ជាគ្រឹះក្នុងការបង្កលក្ខណៈឱ្យសិស្សានុសសិស្សបានសិក្សារៀនសូត្រមានសាលាល្អ និងគ្រូបង្រៀនដែលមានសមត្ថភាព និងទេពកោសលវិជ្ជាជីវៈច្បាស់លាស់ ហើយក៏ត្រូវតែមានការចូលរួមជំរុញបន្ថែមផងដែរពីមាតាបីតាសិស្ស ឬជាអាណាព្យាបាល ដើម្បីធានាថា កូនចៅរបស់ពួកគេនឹងប្រឹងប្រែងសិក្សារៀនសូត្រដើម្បីអនាគតល្អទាំងអស់គ្នា។ ក្នុងន័យថា ខំប្រឹងប្រែងនៅថ្ងៃនេះ ដើម្បីជីវិតជោគជ័យនៅពេលខាងមុខ។ ទោះបីយ៉ាងណា ឯកឧត្តម ទិត សុធា បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋថា យើងទាំងអស់គ្នា ត្រូវចូលរួមគាំទ្រ និងជឿជាក់លើប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបាននិងកំពុងដឹកនាំប្រទេសជាតិ និងគិតគូរសព្វគ្រប់ដើម្បីការធានាជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋបានសុខក្សេមក្សាន្ត ។ បើទោះបីជាពេលនេះ កម្ពុជាយើងកំពុងប្រឈមនឹងការឈ្លានពានរំលោភលើអធិបតេយ្យពីយោធាថៃក្តី ប៉ុន្តែ គោលជំហរដាច់ខាត និងម៉ឹងមាត់បំផុតរបស់សម្តេចធិបតី គឺប្តេជ្ញាក្នុងការការពារទឹកដី និងប្រជាពលរដ្ឋ និងបានចាត់ទុកថា ជាភារកិច្ចដ៏ចម្បងបំផុតក្នុងបេសកកម្មក្នុងនាមប្រមុខដឹកនាំរាជរដ្ឋាភិបាល ។ ក្នុងន័យថា សម្តេចធិបតី មិនបំភ្លេចបញ្ហាព្រំដែន និងការឈឺចាប់នៃអំពើឈ្លានពានរបស់ប្រទេសជិតខាងមកលើយើងនោះទេ ផ្ទុយទៅវិញ យើងត្រូវប្រែក្លាយការឈឺចាប់នេះ ទៅជាស្មារតីសាមគ្គីភាពជាតិឱ្យកាន់តែរឹងមាំ និងបន្តដោះស្រាយបញ្ហាព្រំដែនផ្អែកតាមគោលការណ៍ច្បាប់អន្តរជាតិ ការងារការទូត និងដោះស្រាយបញ្ហាតាមសន្ធិសញ្ញា អនុសញ្ញា និងខ្សែព្រំដែនដែលទទួលស្គាល់ដោយអន្តរជាតិ។
ក្នុងពិធីសំណេះសំណាលបុណ្យផ្កាប្រាក់សាមគ្គី នោះដែរ ឯកឧត្តម ទិត សុធា និងក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំនៅមូលដ្ឋាន បានចូលរួមថវិកា សម្រាប់កិច្ចការងារកសាងសមិទ្ធផលបន្ថែមក្នុងសាលា វេរប្រគេនទេយ្យទាន និងបច្ច័យដល់ព្រះសង្ឃ ជូនលោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ឧបត្ថម្ភដល់ប្រជាការពារ ជូនសម្ភារសិក្សាដល់សិស្សានុសិស្សចំនួន៣៧៧នាក់ និងជូនក្រមាម្នាក់១ដល់បងប្អូនប្រជាពលរដ្ឋចូលរួម ចំនួន២៥០នាក់៕

 

 

អត្ថបទទាក់ទង