ប្រហែល ២ ខែទៀត iPhone ជំនាន់ថ្មីនឹងបង្ហាញខ្លួន រីឯជំនាន់ចាស់ក៏អាចនឹងបន្តធ្លាក់ថ្លៃ
ពីរខែទៀតគឺចូលដល់ខែកញ្ញា ជាខែដែល iPhone ជំនាន់ថ្មីតែងចាប់កំណើតឡើង។ ពេលដែល iPhone ជំនាន់ថ្មីលេចមុខ Apple តែងមានទម្លាប់ទម្លាក់តម្លៃ iPhone ស៊េរីចាស់ដល់ខ្ទង់ ១០០ ដុល្លារឯណោះ។
គេរំពឹងថាតម្លៃ iPhone ប្រចាំឆ្នាំ ២០១៨ នឹងមានដូចខាងក្រោមនេះ (តម្លៃនៅសហរដ្ឋអាមេរិក) ៖
- iPhone 7 តម្លៃចាប់ពី ៤៤៩ ដុល្លារ
- iPhone 7 Plus តម្លៃចាប់ពី ៥៦៩ ដុល្លារ
- iPhone 8 តម្លៃចាប់ពី ៥៩៩ ដុល្លារ
- iPhone 8 Plus តម្លៃចាប់ពី ៦៩៩ ដុល្លារ
- iPhone 9 តម្លៃចាប់ពី ៦៩៩ ដុល្លារ
- iPhone X (ឆ្នាំ ២០១៨) តម្លៃចាប់ពី ៨៩៩ ដុល្លារ
- iPhone X Plus (អេក្រង់ទំហំ ៦,៥ អ៊ីញ) តម្លៃចាប់ពី ៩៩៩ ដុល្លារ
តារាងតម្លៃខាងលើមិនបានរាប់បញ្ចូល iPhone X ដែលចេញក្នុងឆ្នាំ ២០១៧ ដោយគេជឿថា Apple អាចនឹងឈប់លក់ iPhone X ឆ្នាំ ២០១៧ ដើម្បីជំរុញការលក់ iPhone ស៊េរីថ្មីទាំង ៣ ដែលចេញឆ្នាំ ២០១៨៕