ខ្មែរប៉ុស្ដិ៍ Close

ប្លែកភ្នែកនឹងឈុតបុរាណច្នៃប្រឌិតទាំង ៧៧ ម៉ូដ របស់បេក្ខនារី Miss Grand Thailand ឆ្នាំ ២០១៨ !

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 51
ប្លែកភ្នែកនឹងឈុតបុរាណច្នៃប្រឌិតទាំង ៧៧ ម៉ូដ របស់បេក្ខនារី Miss Grand Thailand ឆ្នាំ ២០១៨ ! ប្លែកភ្នែកនឹងឈុតបុរាណច្នៃប្រឌិតទាំង ៧៧ ម៉ូដ របស់បេក្ខនារី Miss Grand Thailand ឆ្នាំ ២០១៨ !

នៅ​ឆ្នាំ ២០១៨ នេះ គេ​ឃើញ​មាន​ប្រទេស​ជាច្រើន​បាន និង កំពុង​ជ្រើសរើស​បវរកញ្ញា​តំណាង​ប្រទេស​របស់ខ្លួន​ជាច្រើន​តំណែង ក្នុងនោះ​ក៏មាន​តំណែង Miss Grand 2018 ដែរ ។ សម្រាប់​ប្រទេស​ថៃ​ដែលជា​ស្ថាបនិក​នៃ​កម្មវិធី ក៏​កំពុងដំណើរការ​ប្រកួត​នេះ​ជិត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​ផងដែរ ។​

​ជាក់ស្តែង​កាលពី​រាត្រី​ថ្ងៃ ១១ ខែកក្កដា ឆ្នាំ ២០១៨ ខណៈ​ប្រទេស​ថៃ​ដែល​កំពុង​ដំណើរ​ប្រកួត​ជ្រើសរើស​បវរកញ្ញា​តំណាង​ជាតិ​របស់ខ្លួន Miss Grand Thailand 2018 ជិត​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ បាន​តម្រូវឱ្យ​បេ​ក្ខ​នារី​តំណាង​ខេត្ត​ទាំង ៧៧ ទូទាំងប្រទេស មក​បង្ហាញខ្លួន​លើ​ឆាក​ដ៏​ធំ​មុខ​មហាជន​ជាច្រើន ។ អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍ គឺ​ការ​រំលេច​ខ្លួន​ក្នុង​ឈុត​បុរាណ​ច្នៃប្រឌិត​របស់​ស្រី​ស្អាត​ទាំង ៧៧ រូបនោះ ពិតជា​ស្រស់ស្អាត​ប្លែក និង មាន​សណ្ឋាន​ប្លែកៗ​ពីគ្នា​គួរឱ្យ​គយគន់ ។​

​គួរ​បញ្ជាក់ដែរថា កម្មវិធី​នេះ​នៅសល់​មិន​ប៉ុន្មាន​ថ្ងៃ​ទៀត​ទេ នឹង​ដល់​ថ្ងៃ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ហើយ ហើយ​ស្របពេល​នេះដែរ​មាន​ប្រិយមិត្ត​អ្នកគាំទ្រ​ជាច្រើន​បាន និង កំពុង​ទន្ទឹងរង់ចាំ​ថា តើ​ស្រី​ស្អាត​មកពី​ខេត្ត​ណា​នៃ​ប្រទេស​ថៃ ជា​អ្នកមាន​វាសនា​គ្រង​មកុដ Miss Grand Thailand ប្រចាំឆ្នាំ ២០១៨ នេះ ? ​ដូច្នេះ​កុំឱ្យ​រង់ចាំ​យូរ សូម​ប្រិយមិត្ត​ទស្សនា​កម្រង​រូបភាព​របស់​បេ​ក្ខ​នារី​មកពី ៧៧ ខេត្ត​របស់​ប្រទេស​ថៃ ក្នុង​កម្មវិធី Miss Grand Thailand 2018 ដូចខាងក្រោម ៕

ប្រភព៖ ប្រជាប្រិយ