ខ្មែរប៉ុស្ដិ៍ Close

គ.ជ.ប ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីសេវាព័ត៌មានសម្រាប់ម្ចាស់ឆ្នោត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកសារ 40

តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់គជបដែលបានចេញនៅថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៨ កន្លងទៅ គជប បានប្រកាសពីសេវាព័ត៌មានសម្រាប់ម្ចាស់ឆ្នោតដែលមានដូចខាងក្រោម៖

  • ការផ្ញើរសារ (SMS) សំខាន់ៗជារៀងរាល់ថ្ងៃទៅកាន់ទូរសព្ទដៃជាង ៥លាន គ្រឿង។ ម្ចាស់ឆ្នោតបាននិងកំពុងទទួលសារ “NEC” គឺ គជប។
  • សេវាមណ្ឌលព័ត៌មាន (Call Center) តាមរយៈទូរសព្ទដោយឥតគិតថ្លៃតាមរយៈលេខ 18002018 ដើម្បីទទួលបានព័ត៌មានបច្ចេកទេសទាក់ទងនឹងបញ្ជីបោះឆ្នោត បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោត។ ក្នុងមួយថ្ងៃជាមធ្យម ម្ចាស់ឆ្នោតដែលបានទាក់ទងមកកាន់មណ្ឌលព័ត៌មាននេះ មានប្រមាណ ១០០នាក់។
  • ម្ចាស់ឆ្នោតអាចស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោតតាមរយៈ៖
    • www.voterlist.org.kh សម្រាប់ស្វែងរកឈ្មោះក្នុងបញ្ជីបោះឆ្នោត
    • កម្មវិធី (App) Voterlist KH ដែលអាចទាញយកដាក់ក្នុងទូរសព្ទដៃរបស់ខ្លួនបាន
  • គជប បាននិងកំពុងសាកល្បង ទូរទស្សន៍ វិទ្យុ និង ព័ត៌មាន Online ដែលអាចទាញយកដាក់ក្នុងទូរសព្ទដៃបាន (Download) តាមរយៈកម្មវិធី (App) CamNEC News

ការផ្ដល់ព័ត៌មាននេះ គឺមានន័យថាជាអ្នកបម្រើសេវាសម្រាប់ម្ចាស់ឆ្នោត ដែលជាគោលការណ៍មួយក្នុងចំណោមគោលការណ៍ទាំង ៧ ដែលជាត្រីវិស័យរបស់ គជប។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់៖

  • ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប តាមរយៈទូរសព្ទលេខ (855)12 95 96 66, Email: hangputhea@gmail.com
  • ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គជប តាមរយៈទូរសព្ទលេខ (855)12 51 84 85, Email: sovannaromhy@yahoo.fr

អត្ថបទទាក់ទង