ខ្មែរប៉ុស្ដិ៍ Close

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បាននិងកំពុងដំណើរការថ្ងៃទីពីរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ(GBC)នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ

ដោយ៖Sreyleak | ថ្ងៃចន្ទ ទី៨ ខែកញ្ញា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 579
កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បាននិងកំពុងដំណើរការថ្ងៃទីពីរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ(GBC)នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) បាននិងកំពុងដំណើរការថ្ងៃទីពីរ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំ(GBC)នៅថ្ងៃទី១០ ខែកញ្ញា ខាងមុខនេះ

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមផ្លូវការរបស់ក្រសួងការពារជាតិនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ថ្ងៃនេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១:៥០នាទីរសៀលនេះ ក្នុងខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពព័ត៌មានដដែលនោះ បានឱ្យដឹងបន្ថែមថា ក្រុមលេខាធិការរបស់កម្ពុជា ដឹកនាំដោយឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយឧត្តមសេនីយ៍ឯក ណាត់ថាផុង ប្រាវកែវ។

នៅក្នុងកិច្ចប្រជុំបានបន្តពិភាក្សាបន្ថែមទៀតក្នុងការជំរុញប្រសិទ្ធភាព ភាពជឿជាក់អំពីការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការកសាងទំនុកចិត្តជាមួយគ្នា។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំពិសេសគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) ដែលនឹងប្រព្រឹត្តនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

Spokesperson of the Ministry of National Defence of the Kingdom of Cambodia:
The GBC Secretariat began its meeting on the second day this afternoon, at 1:50PM, Koh Kong province, Kingdom of Cambodia.
The Cambodia’s Secretariat team led by Major General Nhem Boraden, and the Thailand’s Secretariat team led by Lieutenant General Nuttapong Praokaew.
This meeting continued to further discuss enhancing the effectiveness, mutual trust, and confidence in implementing the ceasefire agreement between Cambodia and Thailand, in preparation for the special
Cambodia-Thailand General Border Committee (GBC) meeting scheduled for September 10, 2025.
September 8, 2025, Koh Kong Province, Kingdom of Cambodia

 

អត្ថបទទាក់ទង