ខ្មែរប៉ុស្ដិ៍ Close

តើបេប៊ី និយាយ​អ្វីខ្លះពី​រឿង​ពាក់​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី?

ដោយ៖ លី វិទ្យា ​​ | ថ្ងៃអង្គារ ទី១០ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 78
តើបេប៊ី និយាយ​អ្វីខ្លះពី​រឿង​ពាក់​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី? តើបេប៊ី និយាយ​អ្វីខ្លះពី​រឿង​ពាក់​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវី?

​នៅក្នុង​កម្មវិធី​ជប់លៀង​ខួប ២ ឆ្នាំ​របស់ គ្រួសារ​កម្ពុជា កាលពី​យប់មិញ​នេះ​មាន​ពិតជា​មិនធម្មតា​ទេ ដោយសារ​សិល្បករ​សិល្បការី​នី​ដែល​ចូលរួម​សុទ្ធសឹងតែ​តុ​បតែងខ្លួន​ស្រស់ស្អាត​ទៅតាម​ប្រពៃណី​ខ្មែរ សម្រាប់​តារា​ស្រី​រូប​ស្រស់ បេប៊ី បានជ្រើសរើស​យក​ឈុត​សម្លៀកបំពាក់ព្រះ​នាង​ឥន្ទ្រ​ទេវីយកមក​ប្រកួតប្រជែង ជា​លទ្ធផល​គឺ​នាង​ទទួលបាន​ពានរង្វាន់​ដូច​អ្វី​ដេ​ល​ខ្លួន​ប៉ងប្រាថ្នា ប៉ុន្តែ​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ជាងនេះទៅទៀត​នោះ គឺ​ពេលដែល​ស្លៀក​ឈុត​នេះ​ភ្លាម បេប៊ី មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ឡើយ ប្រៀបដូចជា​មាន​អ្វី​ចូល​សណ្ឋិត​ក្នុង​ខ្លួន សូម្បីតែ​នាង​ផ្ទាល់​ក៏​ព្រឺស​ប្បុ​រដែរ​នៅពេលដែល​និយាយ​ដល់​រឿងនេះ។​

​នេះ​ជា​លើកដំបូង​ហើយ​ដែល បេប៊ី ស្លៀក​នូវ​ឈុត​សម្លៀកបំពាក់ព្រះ​នាង​ឥន្ទ្រ​ទេវី។ នាង​ថែមទាំង​និយាយទៀតថា «ខ្ញុំ​តែង​ស្រមៃ​ថា​នឹង​ស្លៀក​ឈុត​សម្លៀក បំពាក់​នេះ​តាំងតែ​ពី​ក្មេង​មកម្ល៉េះ ប៉ុន្តែ​មិនដែល​មានឱកាស​សោះ ទើបតែ​ថ្ងៃនេះ​ខ្ញុំ​មានឱកាស​បាន​ស្លៀក​ឈុត​ក្នុង​ក្តី​ស្រមៃ​របស់ខ្លួន ខ្ញុំ​មាន​អារម្មណ៍​រំភើប និង​សប្បាយចិត្ត ប្លែក​ស្រស់ស្អាត ទោះបីជា​ធ្ងន់​បន្តិច តែ​ខ្ញុំ​ចូលចិត្ត។ មានរឿង​មួយ​ដែល​ខ្ញុំ​ចង់​និយាយ​គឺ​នៅពេលដែល​ស្លៀក​ឈុត​ព្រះ​នាង​ឥន្ទ្រ​ទេវីភ្លាម ក្នុង​ខ្លួន​ខ្ញុំ​មាន​អារម្មណ៍​ត្រជាក់ៗ មិន​ស្រឡះ​ខ្លួន​សោះ និង​ព្រឺស​ម្បុរយ៉ាងម៉េច​មិនដឹង ក្រោយមកទៀត​ខ្ញុំ​បាន​បួងសួង​សុំ​ក្តី​សុខ និង​ទទួលបាន​ជោគជ័យ ទើប​មាន​អារម្មណ៍ស្ងប់​បន្តិច។ ខ្ញុំ​ភ័យ​ដែរ​ហ្នឹង​ ពេល​ដំបូង​ខ្លាច​មានរឿង​អ្វី​កើតឡើង​ដូច​ដែង​បងៗ​បាន​ប្រាប់​នៅពេលដែល​ស្លៀក​ឈុត​បុរាណ​បែបនេះ»។​

​បេប៊ី ពិតជា​ស្រស់ស្អាត​មែន​ក្នុង​ឈុត​សម្លៀកបំពាក់​ប្រពៃណី​បុរាណ​ខ្មែរ ទោះជា​ឈុត​នេះ​ធ្ងន់ និង​ពិបាក​ដើរ តែ​នាង​សប្បាយចិត្ត ថែមទាំង​ទទួលបាន​ការ​កោតសរសើរ​យ៉ាងច្រើន ជាពិសេស​នាង​ថែមទាំង​ជាប់​ពានរង្វាន់​ឆ្នើម​ទៀតផងក្នុងការ​ប្រកួតប្រជែង​កាលពី​យប់មិញ៕