ខ្មែរប៉ុស្ដិ៍ Close

ក្រសួងការពារជាតិ៖ ជនភៀសសឹកកម្ពុជាប្រមាណជិត១៧ម៉ឺននាក់ បានកំពុងនៅទីកន្លែងសុវត្ថិភាព

ដោយ៖Sreyleak | ថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០២៥ ព័ត៌មានទូទៅ 191
ក្រសួងការពារជាតិ៖ ជនភៀសសឹកកម្ពុជាប្រមាណជិត១៧ម៉ឺននាក់ បានកំពុងនៅទីកន្លែងសុវត្ថិភាព ក្រសួងការពារជាតិ៖ ជនភៀសសឹកកម្ពុជាប្រមាណជិត១៧ម៉ឺននាក់ បានកំពុងនៅទីកន្លែងសុវត្ថិភាព

 

 

យោងតាមការបង្ហោះផ្សាយនៅលើបណ្តាញសង្គមរបស់ក្រសួងការពារជាតិ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញចំនួនជនភៀសសឹកប្រមាណជិត១៧ម៉ឺននាក់ បើគិតត្រឹមវេលាម៉ោង១៨:០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ហើយពួកគេបានកំពុងនៅទីកន្លែងសុវត្ថិភាព និងទទួលបានការជួយអន្តរាគមន៍ពីអាជ្ញាធរកម្ពុជា។ 

គួរបញ្ជាក់ផងដែរថា ក្នុងចំណោមជនភៀសសឹកទាំងអស់នោះរួមមាន៖ ខេត្តឧត្តរមានជ័យចំនួន ៣៨៤៤៧ នាក់ ខេត្តព្រះវិហារចំនួន ២៩៧១៧ នាក់ ខេត្តបន្ទាយមានជ័យចំនួន ៣៤២៦៤ នាក់ ខេត្តពោធិ៍សាត់ចំនួន ៣០២៦ នាក់ ខេត្តសៀមរាបចំនួន ៦៣៤៩២ នាក់ ៕

អត្ថបទទាក់ទង