ខ្មែរប៉ុស្ដិ៍ Close

លី ម៉ារីណា ផុសហ្វេសប៊ុកព្រមានអ្នកជំពាក់លុយនាងមិនព្រមសង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃចន្ទ ទី៩ ខែកក្កដា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 100
លី ម៉ារីណា ផុសហ្វេសប៊ុកព្រមានអ្នកជំពាក់លុយនាងមិនព្រមសង លី ម៉ារីណា ផុសហ្វេសប៊ុកព្រមានអ្នកជំពាក់លុយនាងមិនព្រមសង

លី ម៉ារីណា បានផុសហ្វេសប៊ុកព្រមានដោយប្រយោលមួយទៅអ្នកដែលជំពាក់លុយនាងហើយមិនព្រមសងថានឹងមិនទុកមុខឱ្យជាដាច់ខាត ព្រោះមិនចង់ឱ្យអ្នកណាម្នាក់លេងល្បិចលេងស៊ីខ្សែលើនាងឡើយ។

យ៉ាងណា ម៉ារីណា មិនបង្ហាញឈ្មោះកូនបំណុលទាំងនោះចំៗថាជាអ្នកណាទេ ខណៈដែលមុននេះ នាងសឿ សុធារ៉ា ទើបតែធ្វើឱ្យផ្អើលអស់មហាជន និងអ្នកសិល្បៈ ព្រោះតែនាងទម្លាយរឿង Vj អាណូ ជំពាក់5ម៉ឺនដុល្លារ បានសងសែកស្អុយទៅនាង។

តាំងពីសឿ សុធារ៉ា បានបំបាក់មុខ Vj អាណូ រឿងសែកលុយស្អុយទឹកប្រាក់5ម៉ឺនដុល្លារនោះមក តារាចម្រៀងកំពូលទើស ម៉ៃ សុគន្ធ ក៏បានព្រមានអ្នកជំពាក់លុយទាំងឡាយ ដែលមិនព្រមសងដែរថានឹងបកអាក្រាតឱ្យខ្មាសគេ បើសិនជាមិនមកទូទាត់សំណងតាមពេលកំណត់នោះ ស្រាប់តែពេលថ្មីៗនេះដែរ តារាកូនមួយដ៏ទ្រលុកទ្រលន់ នាងលី ម៉ារីណា ស្រាប់តែបានធ្វើការព្រមានដោយប្រយោលដែរថា នាងក៏មិនទុកមុខអ្នកដែលជំពាក់លុយនាងហើយមិនសងនោះ គឺមិនមានការយោគយល់ជាដាច់ខាត។

តាមរយៈគណនីហ្វេសប៊ុករបស់នាង លី ម៉ារីណា បានធ្វើការព្រមានកូនបំណុលនាងថា «លុយមិនអាចបោះពុម្ពបានទេ អ៊ីចឹងខ្ញុំមិនលើកលែងឱ្យអ្នកណាលេងបួនសន្លឹកដាក់ខ្ញុំទេ ទោះអ្នកឯងជាអ្នកណាក៏ដោយ» ។

ការព្រមានរបស់លី ម៉ារីណា នៅពេលនេះ ត្រូវបានមិត្តភក្តិនាងជាច្រើនបានចូលទៅសួរ ដោយចង់ដឹងថា តារាណាទៅដែលខ្ចីលុយនាង ហើយមិនព្រមសងនោះ? តែម៉ារីណា មិនទម្លាយឡើយ ដោយថាទុកមុខឱ្យសិន តែបើគេគេចវេះទៀត ទើបនាងបកអាក្រាតជាសាធារណៈតែម្តង។

ការព្រមានរបស់ លី ម៉ារីណា នៅពេលនេះ ត្រូវបានមិត្តភក្តិនាងជាច្រើនបានចូលទៅសួរដោយចង់ដឹងថាតើតារាណាទៅដែលខ្ចីលុយនាងហើយមិនព្រមសងនោះ? តែម៉ារីណា មិនទម្លាយឡើយ ដោយថាទុកមុខឱ្យសិន តែបើគេគេចវេសទៀត ទើបនាងបកអាក្រាតជាសាធារណៈតែម្តង។

ម៉ារីណា បានសម្ងំថត2រឿង ឱ្យហង្សមាស គឺរឿង “រាជិនីភូមិគ្រឹះ” និងរឿង “កូនពស់កេងកង” និងត្រៀមថតរឿងទី3 ទៀតផងដែរ ។

តារាកូនមួយរូបនេះ ត្រូវបានគេបង្ហើបថា នាងនៅតែត្រូវបានមន្ត្រីធំៗឆ្វែលតាមស្នេហ៍ដដែល ហើយថ្មីៗនេះ នាងទិញរថយន្តទំនើប Lexus LX 570 ពណ៌ស ស៊េរីឆ្នាំ2015 តម្លៃជិត 20ម៉ឺនដុល្លារ ហើយគ្រាន់តែកាបូបដៃដែលនាងកាន់តាមខ្លួន 1 តម្លៃ 5ពាន់ដុល្លារ ឯណោះ ទើបធ្វើឱ្យតារារួមអាជីពថា លី ម៉ារីណា ហ៊ឺហាមិនចាញ់ជំទាវឡើយ៕