ខ្មែរប៉ុស្ដិ៍ Close

មិនធម្មតា! កំពូលយុទ្ធសាស្ត្រ​ក្នុងការធ្វើសង្គ្រាម​ចិត្ត​សាស្ត្រដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ!

ដោយ៖ ប្រាជ្ញ សុវណ្ណរ៉ា ​​ | ថ្ងៃសុក្រ ទី៦ ខែកក្កដា ឆ្នាំ២០១៨ ទស្សនៈ - នយោបាយ 71
មិនធម្មតា! កំពូលយុទ្ធសាស្ត្រ​ក្នុងការធ្វើសង្គ្រាម​ចិត្ត​សាស្ត្រដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ! មិនធម្មតា! កំពូលយុទ្ធសាស្ត្រ​ក្នុងការធ្វើសង្គ្រាម​ចិត្ត​សាស្ត្រដ៏អស្ចារ្យក្នុងប្រវត្តិសាស្ត្រ!

សង្គ្រាម​ចិត្ត​សាស្ត្រ​គឺ​ជាមធ្យោបាយ​​យក​ឈ្នះ​សង្គ្រាម​ដោយ​មិន​បាច់​ប្រើ​អាវុធ។ សង្រ្គាម​ចិត្ត​សាស្ត្រ​គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​កិច្ច​ការ​នយោបាយ សេដ្ឋកិច្ច​ យោធា និង​មនោគមន​វិជ្ជា។

​សង្គ្រាម​ចិត្ត​សាស្ត្រ​ គឺ​ជា​សង្គ្រាម​យក​ឈ្នះខាងផ្លូវ​ចិត្ត។ សង្រ្គាម​ចិត្ត​សាស្ត្រ​កើត​​មាន​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ​។ ក្នុង​ក្បួន​សឹក​ ស៊ុន​ជឺ​ (ចិនបូរាណ) ចែង​ថា​ «កំពូល​យុទ្ធ​សាស្ត្រ​សង្គ្រាម​​ គឺ​ការ​យក​ឈ្នះ​សត្រូវ​ដោយ​មិន​បាច់​ប្រយុទ្ធ»​។ ដូច្នេះ​ប្រការ​សំខាន់​បំផុត​ក្នុង​សង្គ្រាម ​គឺ​ការ​វាយ​ប្រហារ​ទៅ​លើ​យុទ្ធ​សាស្ត្រ​របស់​សត្រូវ​។ ប្រការ​សំខាន់​បន្ទាប់​ គឺ​រារាំង​សម្ព័ន្ធ​មិត្ត​របស់​សត្រូវ​ដោយ​មធ្យោបាយ​ការ​ទូត។ ប្រសិន​បើ​សត្រូវ​មាន​ចរិត​ឆាប់​ខឹង​ ចូរ​ញុះ​ញង់ឲ្យ​​​ខឹង។ ប្រសិន​បើ​សត្រូវ​មាន​ចរិត​អួត​អាង​ ចូរ​ញុះ​ញង់​ឲ្យ​មាន​អំណួត​។ ប្រសិន​បើ​សត្រូវ​សាមគ្គី​គ្នា​ ចូរ​ញុះ​ញង់​បំបែក​បំបាក់​ផ្ទៃ​ក្នុង​ឲ្យបាន…។

ស្តេច​ម៉ុង​ហ្គោល​ដ៏​ល្បីល្បាញ ជេន​ហ្គិស​ ខាន់​ ដែល​ជា​អ្នក​ចម្បាំ​ង​ដ៏​កំពូល​ក្នុង​លោក​ តែង​តែ​ប្រើ​ប្រាស់​សង្គ្រាម​ចិត្ត​សាស្ត្រ​ និង​យុទ្ធ​សាស្ត្រ​បំភាន់​សត្រូវ​។ នៅមុន​ពេល​ចេញ​ធ្វើ​សង្គ្រាម​ ស្តេច​ ជេន​ហ្គិស​ ខាន់ តែង​បញ្ជូន​កង​ពិសេស​ទៅ​ផ្សព្វ​ផ្សាយ​អំពី​ភាព​សាហាវ​ និង​កម្លាំង​ទ័ព​ដ៏​ច្រើន​មហិមារបស់​ម៉ុង​ហ្គោល​​ធ្វើ​ឲ្យ​សត្រូវ​បាក់ស្មារតី​។ នៅ​សមរភូមិ ស្តេច​ ជេន​ហ្គិស​ ខាន់ ក៏​ពូកែ​ខាង​បំភាន់​សត្រូវ​ឲ្យ​មើល​ឃើញ​ថា​ទ័ព​ម៉ុង​ហ្គោល​មាន​ចំនួន​ច្រើន​សន្ធឹក​សន្ធាប់​តាម​រយៈ​ការ​បញ្ជូន​ទ័ព​ពិសេស​ឲ្យ​ចល័ត​ទៅ​ចល័ត​មក​យ៉ាង​រហ័ស​ បង្កើត​ជា​រូប​ភាព​ឲ្យ​សត្រូវ​ឃើញ​ថា​ទ័ព​ម៉ុងហ្គោល​មាន​ចំនួន​ច្រើន​ឥត​គណនា។

ក្នុ​ង​ជួរ​ទ័ព​ម៉ុង​ហ្គោល​ក៏​មាន​កង​ពិសេស​មួយ​កង​ផ្នែក​បាញ់​ព្រួញ ​ដែល​មាន​មុខ​ងារ​ផ្តល់​ព័ត៌មានយ៉ាងរហ័ស​ដល់​មេបញ្ជាការ​ និង​អាច​ចល័ត​បាន​លឿន​ដូច​ផ្លេក​បន្ទោរ​ និង​មាន​មុខ​ងារ​បាញ់​សម្លាប់​អ្នក​នាំ​សារ​របស់​សត្រូវ​ដើម្បី​កុំ​ឲ្យ​មេ​ទ័ព​សត្រូវ​អាច​ទាក់​ទង​គ្នា​បាន​។ កត្តា​ទាំង​អស់​នេះ​ធ្វើ​ឲ្យ​សត្រូវ​បាក់​ទឹក​ចិត្ត​ ហើយ​ភាព​ភ័យ​ខ្លាច ​កើត​មាន​ជា​និច្ច​នៅ​គ្រប់​ទី​កន្លែង​ដែល​ម៉ុងហ្គោល​ទៅ​ដល់ទីនោះ។

នៅក្នុង​សម័យ​សង្គ្រាម​លោក​លើក​ទី​២​ គ្រប់​ភាគី​ជម្លោះ​ទាំង​អស់​សុទ្ធ​សឹង​តែ​ប្រើ​សង្រ្គាមចិត្ត​សាស្ត្រ​ ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ររៀង​ៗ​ខ្លួន​។ នៅ​ពេល ​អាឡឺម៉ង់​​ ចង់​ឈ្លាន​ពាន​​ អង់គ្លេស​ យុទ្ធ​នាការ​ឃោសនា​ចិត្ត​សាស្ត្រ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​អង់​គ្លេស​រារាំង​មិន​ឲ្យ​ទ័ព​អាឡឺម៉ង់​​ចូល​ឈ្លាន​ពាន​​។ កាល​នោះ​គេ​ប្រើ​វិទ្យុ​ប៊ីប៊ីស៊ី (BBC) ជា​មធ្យោបាយ​ផ្សព្វផ្សាយ​សារ​ចិត្ត​សាស្ត្រ ព្រោះ​គេ​ដឹង​ថា​អាឡឺម៉ង​តែង​តែ​ស្តាប់​វិទ្យុ​មួយ​នេះ​​។ កម្ម​វិធី​បង្រៀន​ភាសា​អង់​គ្លេស​ត្រូវ​បាន​គេ​ចាក់​ផ្សាយ​ជាប្រចាំ​ ដោយ​មាន​គោលដៅ​សំដៅ​ទៅ​ទ័ព​អាឡឺ​ម៉ង់។ ពិធីករ​បាន​ផ្តើម​កម្ម​វិធី​​បង្រៀន​ដូច​ខាងក្រោម៖

«…​នេះជា​ប្រការ​សំខាន់​ដែល​អ្នក​ត្រូវ​រៀន​ពាក្យ​សាមញ្ញ​មុន​ពេល​អ្នក​ចូល​មក​កាន់​ទឹក​ដី​យើង​ ។ មេរៀន​ទី​មួយ​របស់​យើង​គឺ​ DIE KANALUEBERFAHRT. The channel crossing. ការ​ឆ្លង់​កាត់​ដៃ​សមុទ្រ»។
«ឥឡូវ​នេះ​សូម​ថា​តាម​ខ្ញុំ​ ‘DAS BOOT SINKT.’ The boat is sinking. The boat is sinking. ទូក​លិច​ហើយ ទូក​លិច​ហើយ»។
«DAS WASSER IST KALT. The water is cold. ទឹក​ត្រជាក់​ ។ SER KALT. Very cold” ត្រជាក់​ណាស់»។

«Now I will give you a verb that should be very useful. Again, please repeat after me. ឥឡូវ​នេះ​ខ្ញុំ​នឹង​ប្រាប់​អ្នក​អំពី​កិរិយា​ស័ព្ទ​ដ៏​មាន​ប្រយោជន៍​។ សូម​ថា​តាម​ខ្ញុំ​។ ICH BRENNE. I am burning ភ្លើង​ឆេះ​ខ្ញុំ​ហើយ​. Du Brennst. You are burning ភ្លើង​ឆេះ​អ្នក​ហើយ​. ER BRENNT. He is burning ភ្លើង​ឆេះ​គាត់​ហើយ​. WIR BRENNEN. We burn ភ្លើង​ឆេះ​យើង​ហើយ​. IHR BRENNT. You are burning ភ្លើង​ឆេះ​អ្នក​ហើយ​. SIR BRENNEN. They are burning. ភ្លើង​ឆេះ​ពួក​គេ​ហើយ»។

សារ​ចិត្ត​សាស្ត្រ​ខាង​លើ​អំពី​ ភ្លើង​ឆេះ​​ដៃ​សមុទ្រ​អង់គ្លេស​ ស្រប​គ្នា​នឹង​ពាក្យ​ចចាម​អារាម​ដែល​ភ្នាក់​ងារ​អង់គ្លេស​ផ្សព្វ​ផ្សាយ​ចេញ​ទៅ​ ថា​អង់គ្លេស ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​នឹង​ដុត​ដៃ​សមុទ្រ​​សម្លាប់​ទ័ព​អាឡឺ​ម៉ង់​ ប្រសិន​បើ​អាឡឺម៉ង​ហ៊ាន​ឈ្លាន​ពាន​ចូល​ទឹក​ដី​ងអង់គ្លេស​។ ទោះបី​ជា​ព័ត៌មាន​នេះ​មិន​ពិត​ក៏ដោយ​ ប៉ុន្តែ​ពាក្យ​ចចាម​អារាម​​ត្រូវ​បាន​គេ​រៀបចំ​ល្អិត​ល្អន់​តាម​ផែនការ​និង​ផ្សព្វ​ផ្សាយ​យ៉ាង​ឈ្លាស​វៃ​ ទាហាន​អាឡឺម៉ង់​ជា​ច្រើន​ជឿ​លើ​រឿង​នេះ។ បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី​២​ ចប់​គេ​រក​ឃើញ​ឯកសារ​បញ្ជាក់​ថា​សូម្បី​តែ​អគ្គបញ្ជាការ​អាឡឺម៉ង់​ ក៏​ជឿ​ថា​អង់គ្លេស​មាន​ផែនការ​ដុត​ដៃ​សមុទ្រ​​ដែរ។

ក្នុង​កំឡុង​សង្រ្គាម​អាមេរិក​ជាមួយ​វៀតណាម​ ទ័ព​អាមេរិក​បានប្រើ​យុទ្ធនាការ​សង្គ្រាម​ចិត្ត​សាស្ត្រ​ ៥យ៉ាង​ លើ​ទ័ព​វៀតកុង​ (១) បំភ័យ​ឲ្យ​ខ្លាច​ស្លាប់​ (២) បំផុស​ឲ្យ​នឿយ​ណាយ​​នឹង​ជីវិត​ក្នុង​សមរភូមិ​ព្រៃ​ភ្នំ (៣) បំផុស​ឲ្យ​អស់​ជំនឿ​ថា​នឹង​ទទួលបាន​ជោគជ័យ​លើអាមេរិក (៤) បំផុស​ឲ្យ​បារម្ភ​ពី​គ្រួសារ (៥) បំបាក់​ទឹក​ចិត្ត​ឲ្យ​ស្រងេះ​ស្រងោច។ សារចិត្ត​សាស្ត្រ​សំខាន់ៗ ​​​រួមមានដូចជា​៖

១ «កើត​នៅ​ភាគ​ខាង​ជើង​ស្លាប់​នៅ​ភាគ​ខាង​ត្បូង​»

២ «មច្ចុ​រាជ​រង់​ចាំ​នៅ​គ្រប់​ទី​កន្លែង​»

៣ «គ្មាន​អ្វី​អាច​ទប់​ទល់​នឹង​គ្រាប់​បែក​ បេ​ហាពីរ B-52 បាន​ទេ»​

៤ «ជីវភាព​ព្រៃ​ភ្នំ​ ឯកោ​ លំបាក ខ្វះ​អាហារ ខ្វះ​ថ្នាំ​សង្កូវ»​

ដើម្បី​ទប់​ទល់​នឹង​សង្គ្រាម​ចិត្ត​សាស្ត្រ​នេះ​ ទ័ព​វៀត​កុង​បាន​បណ្តុះ​មនសិការ​ទុកចិត្ត​យុទ្ធមិត្ត​ទៅវិញ​ទៅ​មក​ មិន​ឲ្យ​ជឿ​តាម​ប្រព័ន្ធ​ឃោសនា​នានាឡើយ។​ រាល់​ទំនាក់​ទំនង​កង​ទ័ព​ត្រូវ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​ ហើយ​ពួកគេ​ឧស្សា​ហ៍​ជួប​គ្នា​ជា​រឿយ​ៗ​ ដើម្បី​សាង​ទំនុក​ចិត្ត​ផ្ទៃ​ក្នុង​ឲ្យ​កាន់​តែ​រឹង​មាំ។​

គ្រប់​យុទ្ធនាការ​សង្គ្រាម​ចិត្ត​សាស្ត្រ​ គេ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​បំផុត​អំពី​កត្តា​ចិត្ត​សាស្ត្រ​របស់​សត្រូវ​ រួម​មាន​ជំនឿ ចំណុច​ខ្លាំង ចំណុច​ខ្សោយ​​​ និង​ស្មារតី​ ជាដើម។ បន្ទាប់​មក​គេ​ត្រូវ​រៀបចំ​យុទ្ធនា​ការ​ឃោសនា​បំបាក់​ទឹក​ចិត្ត​សត្រូវ។ គេ​ប្រើ​​សំលេង និង​រូបភាព​ជា​អាវុធ​ដ៏​មុត​ស្រួច។ គេ​ផ្សាយ​សារ​​ចិត្ត​សាស្ត្រ​តាម​រយៈ​ ​វិទ្យុ​ ទូរទស្សន៍ ម៉េក្រូ ខិតប័ណ្ណ​ ។ល។ ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ឃោសនា​ណា​មួយ​គឺ​អាស្រ័យ​លើ​ប្រភេទ​សត្រូវ​ ឬ​ជន​គោលដៅ​ដែល​គេ​ចង់​ឈ្នះ។ ប្រព័ន្ធ​ឃោសនា​គ្រាន់​តែ​ជា​ចំណែកមួយ​តែ​ប៉ុណ្ណោះ​ ចំណុច​សំខាន់​ជា​ង​គេ​បំផុត ​គឺ​សារ​ដែល​​ត្រូវ​បញ្ជូន​ទៅ​ និង​យុទ្ធ​សាស្ត្រ​នៃ​ការ​ផ្សាយ​សារ​ទាំង​​នោះ​ទៅ​កាន់​សត្រូវ។ «ពាក្យ​កុហក​ទ្រង់​ទ្រាយ​ធំ​ ដែល​ផ្សាយ​ម្តង​ហើយ​ម្តង​ទៀត​ នៅ​ទី​បំផុត​មនុស្សនឹង​​ជឿ​ថា​ជាការ​ពិត» ៕ (សាលារៀន)