ខ្មែរប៉ុស្ដិ៍ Close

ចង់ធ្វើបង្អែមចេកខ្ទិះ ដ៏ឆ្ងាញ់ដែរឬទេ?

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៥ ខែកក្កដា ឆ្នាំ២០១៨ ម្ហូប 82

វិធីងាយៗក្នុងការធ្វើបង្អែមចេកខ្ទិះដែលមានរសជាតិឆ្ងាញ់ បង្អែមចេកខ្ទិះជាបង្អែមដែលបងប្អូនប្រជាពលរដ្ឋខ្មែរចូលចិត្ត និងពេញនិយមធ្វើបង្អែមនេះពិសារនៅតាមគេហដ្ឋាន។ ព្រោះវិធីធ្វើបង្អែមនេះមិនស្មុគស្មាញ ងាយស្រួលធ្វើ លឿន ឆាប់បានញុំាផងដែរ។

តោះកុំចាំយូរទៀត មើលគ្រឿងផ្សំទាំងអស់គ្នា៖
ចេក១ស្និត
ខ្ទិះដូង៨៥០ ml
ស្ករស ៤០០ក្រាម
អំបិល១ ស្លាបព្រាកាហ្វេ
ស្លឹកតើយ ៣ សន្លឹក (មិនដាក់ក៏បានដែរ)

វិធីធ្វើ៖
១. បកសំបកចេកលាងជាមួយទឹកអំបិលអោយស្អាត រួចចិតវាជាកង់

២. ដាក់ទឹកខ្ទិះដូងដែលយើងបានពូតយកខ្ទិះហើយ ស្ករ អំបិល និងស្លឹកតើយ ចូលឆ្នាំងកូរចូលគ្នា ឲ្យសប់ ទុករម្ងាស់ អោយពុះ

៣. បន្ទាប់ពីពុះហើយដាក់ចេកដែលបានចិតរួចចូល កូរអោយសប់ ម្តងទៀតរួចហើយគ្របវាទុកចាំពុះម្តងទៀតហើយចាំលើកចុះ

៤. ដាក់ខ្ទិះដូងដើមដែលយើងបានពូតទុក