ខ្មែរប៉ុស្ដិ៍ Close

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

ដោយ៖ Sreyleak ​​ | 18 ម៉ោងមុន ព័ត៌មានអន្តរជាតិ 186
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានប្រកាសគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដឹកជញ្ជូនផ្លូវទឹកដ៏សំខាន់របស់កម្ពុជា។ ការប្រកាសគាំទ្ររបស់លោក ស៊ី ជីនពីង ធ្វើឡើងនៅក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន  កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងពេលដែលសម្ដេចអញ្ជើញទៅទស្សនកិច្ចនៅប្រទេសចិន។

នៅក្នុងឱកាសនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កិច្ចអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាគម្រោងហេដ្ឋរចនាសម្ព័ន្ធនានានៅកម្ពុជាផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ពីសំណាក់ប្រទេសចិន មិនត្រឹមជួយដល់ការរីកចម្រើនរបស់កម្ពុជាប៉ុណ្ណោះទេ តែក៏បានជួយពង្រឹងដល់ឯករាជ្យភាពរបស់កម្ពុជាផងដែរ។

ជុំវិញការកសាងហេដ្ឋរចនាសម្ព័ន្ធនៅកម្ពុជា លោកប្រធានាធិបតីចិន បានបង្ហាញការគាំទ្រចំពោះគម្រោងព្រែកជីកហ្វូណនតេជោផងដែរ។

ជាមួយនឹងការគាំទ្រនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ។ សម្តេចតេជោ បានបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ មិនមែនជាគម្រោងថ្មីទេ ជាគម្រោងមានតាំងពីសម័យព្រះបាទអង្គឌួង។ សម្តេចតេជោ បានបញ្ជាក់បន្ថែមថា គម្រោងនេះ អនុញ្ញាតឱ្យកម្ពុជា មានឯករាជ្យភាពខាងវិស័យដឹកជញ្ជូនផ្លូវទឹក និងផ្តល់ផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើន។

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹក តភ្ជាប់រវាងទន្លេ និងសមុទ្រ ដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាងមុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក៕

អត្ថបទទាក់ទង