ខ្មែរប៉ុស្ដិ៍ Close

សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

ដោយ៖ Sreyleak ​​ | ម្សិលមិញ ម៉ោង 9:10 am ព័ត៌មានទូទៅ 197
សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត អញ្ជើញដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម

 

 នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញដង្ហែ អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តតា្រវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។

 អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ នាមជា«អង្គកឋិន មហា សា ម គ្គីគ្រួ សារខ្មែរ» ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង អាណា ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល។

សូមជម្រាបថា នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះ មាន ទី អារាម រហូតដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម៕

រូបភាព : ទទក

អត្ថបទទាក់ទង