ខ្មែរប៉ុស្ដិ៍ Close

តើកម្ពុជាត្រូវការពេលប៉ុន្មានឆ្នាំ ដើម្បីបិទបញ្ចប់សង្រ្គាម និងកសាងសន្តិភាពបាន?

ដោយ៖ Sreyleak ​​ | ថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 231
តើកម្ពុជាត្រូវការពេលប៉ុន្មានឆ្នាំ ដើម្បីបិទបញ្ចប់សង្រ្គាម និងកសាងសន្តិភាពបាន? តើកម្ពុជាត្រូវការពេលប៉ុន្មានឆ្នាំ ដើម្បីបិទបញ្ចប់សង្រ្គាម និងកសាងសន្តិភាពបាន?

នៅក្នុងបាឋកថា ស្តីពី «បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ» នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សង្រ្គាមអាចឆាបឆេះបានយ៉ាងលឿនហើយងាយ ប៉ុន្តែការបញ្ចប់សង្រ្គាម និងការកសាងសន្តិភាព ត្រូវការពេលវេលាយូរណាស់។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់តាំងពីប្រទេសកម្ពុជា ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម ដោយសាររដ្ឋប្រហារទម្លាក់ព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៧០ កម្ពុជាត្រូវការពេលវេលាជិត៣០ឆ្នាំ ទម្រាំអាចកសាងបាននូវសន្តិភាពពិតប្រាកដមួយជាមួយជោគជ័យត្រចះត្រចង់នៃនយោបាយឈ្នះឈ្នះ នៅចុងឆ្នាំ១៩៩៨។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា កម្ពុជាមានភាពជាម្ចាស់លើសុខសន្តិភាពរបស់ខ្លួន ដោយសម្តេចផ្ទាល់គឺជាអ្នកស្វះស្វែងចរចាស្វែងរកសន្តិភាពទាំងមូលនៅក្នុងឆ្នាំ១៩៨៧ ជាមួយព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ដែលជាចំណុចចាប់ផ្តើមជំរុញឱ្យមានការចរចាជាមួយភាគីខ្មែរដទៃទៀត ទម្រាំសម្រេចបានកិច្ចព្រមព្រៀងទីក្រុងប៉ារីសនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១៕

 

អត្ថបទទាក់ទង