ខ្មែរប៉ុស្ដិ៍ Close

អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ សម​ រង្ស៊ី នឹងបក្ខពួកកំពុងញុះញង់ និងប្រើប្រាស់ពលករនៅកូរ៉េខាងត្បូង និងនៅតាមប្រទេសនានាដើម្បីសម្រេចបុព្វហេតុអំណាចរបស់ខ្លួនតាមរយៈបដិវត្តន៍ពណ៌ដែលជាបទល្មើសឧបឃាតត្រូវផ្តន្ទាទោស

ដោយ៖ Sreyleak ​​ | ថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានទូទៅ ទស្សនៈ - នយោបាយ 59
អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ សម​ រង្ស៊ី នឹងបក្ខពួកកំពុងញុះញង់ និងប្រើប្រាស់ពលករនៅកូរ៉េខាងត្បូង និងនៅតាមប្រទេសនានាដើម្បីសម្រេចបុព្វហេតុអំណាចរបស់ខ្លួនតាមរយៈបដិវត្តន៍ពណ៌ដែលជាបទល្មើសឧបឃាតត្រូវផ្តន្ទាទោស អ្នកវិភាគចៅចាក់ស្មុក៖ ជនក្បត់ជាតិ សម​ រង្ស៊ី នឹងបក្ខពួកកំពុងញុះញង់ និងប្រើប្រាស់ពលករនៅកូរ៉េខាងត្បូង និងនៅតាមប្រទេសនានាដើម្បីសម្រេចបុព្វហេតុអំណាចរបស់ខ្លួនតាមរយៈបដិវត្តន៍ពណ៌ដែលជាបទល្មើសឧបឃាតត្រូវផ្តន្ទាទោស

(ភ្នំពេញ)៖ នេះមិនមែនជាលើកទី១ ទេដែលទណ្ឌិតក្បត់ជាតិ ៣ជំនាន់ រត់ចោលគុកនិងបក្ខពួកមួយដំបរស្វាតែងតែឆក់ឱកាសនៃព្រឹត្តិការណ៍នៅតាមបណ្តាប្រទេសនានាក្នុងពិភពលោកដើម្បីបង្កើតឱកាសឱ្យខ្លួននិងបក្ខពួកបាន ប្រើប្រាស់សន្តានជាជនក្បត់ជាតិនិងក្បត់ប្រជាជនរបស់ខ្លួនដើម្បីបំផ្លាញសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍរបស់កម្ពុជាដែលរកពិបាកនេះ ដោយគ្មានស្តាយស្រណោះ និងព្យាយាមទាញប្រទេសកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាមសាជាថ្មីដូចឆ្នាំ១៩៧០ ដើម្បីសម្រេចមហិច្ឆតាដ៏ឆ្កួតលីលារបស់ខ្លួន។ ប៉ុន្តែពួកគេនឹងទទួលបរាជ័យដូចសព្វមួយដង ហើយអ្នកគុបគិតចាញ់បោកកលល្បិចរបស់ក្រុមជនក្បត់ជាតិតែងតែប្រឈមនឹងផ្លូវច្បាប់ជំនួសជនក្បត់ជាតិនេះ។

ជាមួយនឹងព្រឹត្តិការណ៍នៅប្រទេសបង់ក្លាដេសថ្មីៗនេះ បានធ្វើឱ្យទណ្ឌិតក្បត់ជាតិ ៣ ជំនាន់និងបក្ខពួកស្រក់ទឹកមាត់និងខិតខំធ្វើយ៉ាងណាដើម្បីឱ្យរឿងរ៉ាវដែលបានកើតឡើងនៅប្រទេសបង់ក្លាដេស​ អាចកើតមាន ឡើងនៅក្នុងប្រទេសកម្ពុជាដែរ។ ហេតុដូច្នេះបានជាជនក្បត់ជាតិបីជំនាន់ការញុះញង់ ផ្សាយព័ត៌មានមិនពិត បំភ្លៃបំផ្លើសរឿងពាក់ព័ន្ធនឹងតំបន់ត្រីកោណអភិវឌ្ឍនៃប្រទេសកម្ពុជា វៀតណាម ឡាវ និងរឿងរ៉ាវផ្សេងទៀត ដើម្បីដុតកំហឹងពលរដ្ឋខ្មែរដូចដែលធ្លាប់កើតមាននៅឆ្នាំ ១៩៧០ នាំឱ្យដល់ការធ្វើរដ្ឋប្រហារក្រោមការគាំទ្ររបស់អាម៉េរិកហើយនាំយកកម្ពុជាចូលក្នុងភ្នក់ភ្លើងសង្គ្រាម និងការសម្លាប់រង្គាលក្នុងរបបខ្មែរក្រហម។

ពួកគេចាប់ផ្តើមដំបូងពីការប្រឆាំងនឹងផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជាគឺប្រឆាំងនឹងគម្រោង​ព្រែកជីកហ្វូណនតេជោ ប៉ុន្តែដោយសារតែសន្ទុះនៃការគាំទ្រខ្លាំងក្លារបស់ប្រជាពលរដ្ឋខ្លាំងក្លា ទណ្ឌិតក្បត់ជាតិមិនអាចធ្វើអ្វីបានឡើយ។ ហេតុដូច្នេះបានជាទណ្ឌិតក្បត់ជាតិនេះរួមនឹងក្រុមជនក្បត់ជាតិផ្សេងទៀតដែលក្នុងនោះរួមទាំងឧបករណ៍ឃោសនាក្រុមភេវរករក្បត់ជាតិរួមមានវិទ្យុភេវរកម្មអាស៊ីសេរី ហ្វេសប៊ុកឌឹ ខេមបូដេលី វីអូឌីរបស់ប៉ា ងួនទៀង និងក្រុមជនរត់ចោលស្រុកមួយចំនួន បានបង្វែរទៅប្រើប្រាស់វិធីសាស្ត្រញុះញង់ឱ្យស្អប់ជាតិសាសន៍ និងជាតិនិយមជ្រុល ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋពាក់ព័ន្ធនឹងតំបន់អភិវឌ្ឍត្រីកោណនៃបីប្រទេសកម្ពុជា វៀតណាម ឡាវនិងបង្កើតព័ត៌មានក្លែងក្លាយថា «កម្ពុជាកាត់ដីឱ្យវៀតណាមចំនួន ៤ ខេត្ត» ជាដើម។

វិធីសាស្ត្រនេះជាអ្វីដែលគេបានអនុវត្តក្នុងអតីតកាលនៃកម្ពុជា ហើយក៏បាននាំមកនូវវិនាសកម្មនិងសោកនាដកម្មដល់ជាតិនិងប្រជាជាតិខ្មែរ ហើយនៅពេលនេះ ក្រោមហេតុផលប្រហាក់ប្រហែល ក្រុមជនក្បត់ជាតិបានព្យាយាមញុះញង់បំបែកបំបាក់ជាតិ និងនាំសង្គ្រាមឱ្យកម្ពុជាសាជាថ្មីក្រោមខ្សែញាក់របស់ចៅហ្វាយនាយបរទេសពួកគេ។ តាមពិត ការញុះញង់ បង្កើតព្រឹត្តិការណ៍នានារួមទាំងការតវ៉ានៅប្រទេសកូរ៉េខាងត្បូងដែលគ្រោងនឹងធ្វើនៅថ្ងៃទី១១ នេះ និងនៅតំបន់ផ្សេងទៀតជាការដឹកនាំរៀបចំឡើងដោយទណ្ឌិតក្បត់ជាតិ ៣ ជំនាន់ សម រង្ស៊ី ហើយការបង្កើតព្រឹត្តិការណ៍នេះគឺដើម្បីប្រើជាសេសញុះញង់ពលរដ្ឋដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតស្របច្បាប់។ ដូច្នេះការរៀបចំឱ្យមានកាតតវ៉ានានានៅតាមប្រទេសនានាគឺដើម្បីទាញសតិអារម្មណ៍និងញុះញង់ពលរដ្ឋខែ្មរ ក្រោមគំនិតបង្កអសន្តិសុខក្នុងសង្គមរបស់ជនក្បត់ជាតិ។

ការតវ៉ានិងសកម្មភាពណាមួយដែលបានរៀបចំឡើងគឺក្រោមការចង្អុលបង្ហាញនិងដឹកនាំរបស់ជនក្បត់ជាតិគឺជាអំពើឧបឃាតដែលចង់ផ្តួលរំលំរាជរដ្ឋាភិបាលបង្កចលាចលសង្គមដែលពលរដ្ឋខ្មែរមិនត្រូវការទៀតឡើយ។ ម្យ៉ាងទៀត ទណ្ឌិតរូបនេះមានទោសរួចហើយ ដូច្នេះមិនខ្លាចនឹងបន្តបំពានច្បាប់ជាបន្តបន្ទាប់ទៀតនោះទេ ប៉ុន្តែអ្នកដែលរងគ្រោះពិតប្រាកដ ហើយអ្នកដែលបានគុបគិតក្នុងអំពើឧបឃាតនេះត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ ការព្រួយបារម្ភពីបញ្ហាជាតិជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ប៉ុន្តែការជឿដោយងងឹតងងល់តាមការរៀបចំផែនការបំផ្លាញជាតិរបស់ក្រុមជនក្បត់ជាតិ សូមបងប្អូនពលរដ្ឋខ្មែរមួយចំនួនត្រូវគិតគូរឱ្យបានច្បាស់លាស់។ រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាច់អហង្កាហើយថាមិនឱ្យបាត់បង់ទឹកដីកម្ពុជាសូម្បីតែមួយមិល្លីម៉ែត្រ ហើយកម្ពុជាការពារបាននូវបូរណភាពដែនដី និងអធិបតេយ្យភាពជាតិ គ្មានការបាត់បង់ទឹកដីឡើយទាំងពេលបច្ចុប្បន្ននិងទៅអនាគត។

ប្រជាពលរដ្ឋត្រូវការសុខសន្តិភាព និងមិនត្រូវការអំណាចដែលបានមកពីផ្តួលរំលំតាមបដិវត្តពណ៌នោះឡើយ។​ក្រុមជនក្បត់ជាតិគ្មានសង្ឃឹមក្នុងការយកឈ្នះការបោះឆ្នោតបាន ដូច្នេះពួកគេតែងតែដើរញុះញង់ពលរដ្ឋឱ្យតវ៉ានេះតវ៉ានោះដើម្បីជាល្បិចកលទាញពលរដ្ឋមកប្រើដើម្បីបដិវត្តន៍ដែលពួកគេនិងចៅហ្វាយនាយបានរៀបចំជាយូរមកហើយ។ សូមបញ្ជាក់ថា ស្ថានភាពនៅប្រទេសកម្ពុជាសពីស្ថានភាពនៅប្រទេសបង់ក្លាដេស។ ខុសត្រង់គឺ១ មានការបោះឆ្នោតដោយស្របច្បាប់តាមបែបលទ្ធិប្រជាធិបតេយ្យ សេរី និងត្រឹមត្រូវ ២-មានការគាំទ្រពីប្រជាពលរដ្ឋច្រើនលើសលប់ និង ៣-កម្លាំងប្រដាប់និងប្រជាពលរដ្ឋគ្មាននរណាស្តាប់លើការញុះញង់របស់ទណ្ឌិតក្បត់ជាតិ សម រង្ស៊ី និងក្រុមវិទ្យុបំពុលសង្គមនោះទេ។ ប្រជាពលរដ្ឋខ្មែរនិងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់បាននិងកំពុងជ្រោងទង់សាមគ្គីភាពជាតិ និងគាំទ្ររាជរដ្ឋាភិបាលលើការអនុវត្តវិធានការនានាចាំបាច់ដើម្បីការពារនិងថែរក្សាសុខសន្តិភាពមានកម្ពុជាមាននេះឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។ ដូច្នេះ សូមកុំចាញ់បោកកលល្បិចក្បត់ជាតិក្បត់ប្រជាជនរបស់ក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលអនុវត្តផែនការបរទេស មិនចង់ឱ្យខ្មែរមានភាពសុខសាន្ត និងការអភិវឌ្ឍ៕​

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤