ខ្មែរប៉ុស្ដិ៍ Close

សម្តេចតេជោ ហ៊ុន សែន៖ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ និងបញ្ជាក់ថា ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមយល់ព្រមដំឡើងការលក់ភ្លើងបន្ថែមពី២៥០មេហ្កាវ៉ាត់ ដល់៤០០មេហ្កាវ៉ាត់

ដោយ៖ Sreyleak ​​ | ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ 231
សម្តេចតេជោ ហ៊ុន សែន៖ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ និងបញ្ជាក់ថា ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមយល់ព្រមដំឡើងការលក់ភ្លើងបន្ថែមពី២៥០មេហ្កាវ៉ាត់ ដល់៤០០មេហ្កាវ៉ាត់ សម្តេចតេជោ ហ៊ុន សែន៖ ទឹកដីកម្ពុជាមិនត្រូវបានកាត់ឱ្យទៅប្រទេសវៀតណាមទេ និងបញ្ជាក់ថា ការចរចាមុននេះ ថ្នាក់ដឹកនាំវៀតណាមយល់ព្រមដំឡើងការលក់ភ្លើងបន្ថែមពី២៥០មេហ្កាវ៉ាត់ ដល់៤០០មេហ្កាវ៉ាត់

 

តាមរយៈសារ Comment លើគណនីហ្វេសប៊ុក នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយទៅលោក Chhoeum Sakada ដែលសម្តេចតេជោ ហៅថា កូន ដែលមានខ្លឹមសារទាំងស្រុងយ៉ាងនេះថា៖

ពុកបានបកស្រាយអស់២ម៉ោងសង្ឃឹមថាកូន

យល់។

ទឹកដីកម្ពុជាមិនត្រូវបានកាត់ឲ្យទៅប្រទេសវៀតណាមដូចគេចោទ មិនបានយកទៅជាភាគហ៊ុនជាមួយវៀតណាមឬឡាវ។ប្រទេសនីមួយៗគ្រប់គ្រងលើអធិបតេយ្យភាពរៀងៗខ្លួនអនុវត្តច្បាប់ប្រទេសរៀងៗខ្លួន។ប្រជាជនយើងក៏មិនអាចចូលទៅវៀតណាមឡាវដោយគ្មានការអនុញ្ញាតិ។ឯប្រជាជនវៀតណាមនិងឡាវក៏មិនអាចចូលមកប្រទេសយើងដោយគ្មានការអនុញ្ញាតិ។កិច្ចសហការរបស់យើងប្រមូលផ្តុំលើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មហេដ្ឋារចនាសម្ពន័ ដឹកជញ្ជូន សន្តិសុខ។

បើកូនអាចស្តាប់ឡើងវិញនូវការពន្យល់របស់ពុកកូននិងកាន់តែយល់។ ពុកទើបត្រឡប់មកពីវៀតណាមល្ងាចមុិញនេះ (26/7/2024) ដែលម្សិលមុិញនេះពុកចរចាជាមួយថ្នាក់ដឹកនាំវៀតណាមសុំឲ្យភាគីវៀតណាមបន្ថែមការលក់ភ្លើងឲ្យយើងដោយដំឡើងពី២៥០មេហ្រ្គាវ៉ាត់

ដល់៤០០មេហ្រ្គាវ៉ាត់ដែលភាគីវៀតណាមយល់ព្រម។ យើងផលិតភ្លើងមិនទាន់គ្រប់ឯឡាវផ្គត់ផ្គង់ឲ្យយើងមិនទាន់តាមកិច្ចសន្យា។

ការខិតខំរកទីផ្សាឲ្យប្រជាជនយើងកាន់តែចាំបាច់ដែលត្រូវការសម្រួលពាណិជ្ជកម្មឲ្យបានល្អជាមួយប្រទេស ជិតខាងពិសេសតំបន់ភូមិភាគឥសាន្តរបស់យើងដែលខ្វះផ្លូវដឹកជញ្ជូនខ្វះអគ្គីសនីនិងខ្វះទីផ្សារ។

២៥ឆ្នាំកន្លងមកហើយតើយើងមានបាត់បង់ទឹកដីនៅកន្លែងណាទេគឺអត់ទេតែយើងបានបោះបង្គោលព្រំដែលដល់មុំ៣កម្ពុជា ឡាវ វៀតណាមថែមទៀតផង។

ពុកទទួលយកការកង្វល់និងការព្រួយបារម្មណ៍របស់កូននិងប្រជាជនយើងដោយសារកត្តាប្រវត្តិសាស្រ្តទើបប្រឹងប្រែងបោះបង្គោលព្រំដែនឲ្យរឹងមាំជាមួយប្រទេសជិតខាងដើរទន្ទឹមនិងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង៕

អត្ថបទទាក់ទង