ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់លើគណនី “ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ” ក្រោយបង្ហោះព័ត៌មានក្លែងក្លាយ
![ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់លើគណនី “ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ” ក្រោយបង្ហោះព័ត៌មានក្លែងក្លាយ](https://khmerpostasia.com/app/uploads/2024/06/photo_2024-06-27_13-45-12.jpg)
ក្រសួងសុខាភិបាល នឹងចាត់វិធានការតាមផ្លូវច្បាប់ លើគណនី “ព្យាបាលជាសះស្បើយជំងឺទឹកនោមផ្អែមនៅផ្ទះ” ក្រោយបង្ហោះព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងការព្យាបាលជំងឺទឹកនោមផ្អែមដោយមិនប្រើថ្នាំគ្រាប់ ហើយថែមទាំងបញ្ជាក់ថា “ទទួលបានការទទួលស្គាល់ និងបញ្ជាក់ដោយក្រសួងសុខាភិបាល” ទៀតផង។
ជុំវិញការផ្សាយព័ត៌មានមិនពិតនេះ ក្រសួងសុខាភិបាល ធ្វើការច្រានចោលទាំងស្រុង និងស្នើលុបជាបន្ទាន់ ហើយក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីខាងលើនេះ៕