ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត កត្តាសេដ្ឋកិច្ចរីកចម្រើននាំមកនូវភាពសំបូរបែបនៃហេដ្ឋារចនាសម្ព័ន្ធ

ដោយ៖សុវណ្ណ បុត្រា | ថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 438

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សេដ្ឋកិច្ចបច្ចុប្បន្ន គឺត្រូវការភាពសំបូរបែបនៃហេដ្ឋារចនាសម្ព័ន្ធ ពីព្រោះនៅពេលប្រជាជនធ្វើដំណើរដោយកង់តែមួយមុខ នោះយើងមិនចាច់ធ្វើផ្លូវធំទេ។ ជាក់ស្ដែង រាជធានីភ្នំពេញ នៅឆ្នាំ១៩៨០ គឺអត់ចាំបាច់ពង្រីកផ្លូវទេ ពីព្រោះនៅពេលនោះ ប្រជាពលរដ្ឋមិនសូវមានឡាន មិនសូវមានម៉ូតូជិះច្រើនទេ ពោលគឺមិនមែន ២លានគ្រឿងដូចសព្វថ្ងៃនេះទេ។ ប៉ុន្តែដោយសារកំណើនប្រជាពលរដ្ឋនេះហើយ ទើបទាមទារឱ្យយើងបង្កើតសមិទ្ធផល ទាំងបរិមាណនិងគុណភាពឱ្យបានច្រើន និងឱ្យកាន់តែសំបូរបែបថែមទៀតផង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុន សែន និងផ្លូវជាតិលេខ២៕

អត្ថបទទាក់ទង