ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត វឌ្ឍនភាពលឿននៃការសាងសង់ប្រឡាយពង្វាងទឹកក្នុងរយៈពេលត្រឹម៦ខែ បង្ហាញពីស្មារតីសាមគ្គីគ្នាយ៉ាងល្អក្នុងជួររដ្ឋាភិបាល

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១៤ ខែមិថុនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 33

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលបានប្រើប្រាស់ថវិកាប្រមាណ ៤០០លានដុល្លារដើម្បីសាងសង់ប្រឡាយរំដោះទឹកស្ទឹងព្រែកត្នោតនេះ ពោលគឺធំជាងគម្រោងធ្វើរចនាសម្ព័ន្ធផ្លូវថ្នល់ទៅទៀត ដោយសារប្រឡាយនេះជាតម្រូវការចាំបាច់ក្នុងការរំដោះទឹកជំនន់ និងរក្សាទឹកទុកសម្រាប់បម្រើដល់ការងារស្រោចស្រព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឃនភាពនៃគម្រោងប្រព័ន្ធពង្វាងទឹក និងប្រព័ន្ធស្រោចស្រពខេត្តតាកែវ កណ្ដាល និងរាជធានីភ្នំពេញ។

សម្តេចធិបតី បានថ្លែងបន្តថា ការសម្រេចបានការងារច្រើនបែបនេះក្នុងរយៈពេលត្រឹម៦ខែ គឺដោយសារមានការចូលរួមសហការពីក្រសួងធនធានទឹក ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអាជ្ញាធរខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងរាជធានីភ្នំពេញ ដែលបានចូលរួមធ្វើយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធរំដោះទឹកនេះ។ សម្ដេចថា នេះគឺជាការប្រតិបត្តិការងារល្អប្រសើរគួរជាទីកត់សម្គាល់ក្នុងការខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រព័ន្ធទឹកដែលធ្លាប់តែគំរាមកំហែងក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន៕

អត្ថបទទាក់ទង