ខ្មែរប៉ុស្ដិ៍ Close

កាន់តែងាយស្រួល! បងប្អូនខ្មែរអាចរកកន្លែង​ផ្ដល់​សេវា​ធ្វើ​​លិខិត​​ឆ្លងដែន​នៅជិតផ្ទះបាន

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃចន្ទ ទី២៥ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 72
កាន់តែងាយស្រួល! បងប្អូនខ្មែរអាចរកកន្លែង​ផ្ដល់​សេវា​ធ្វើ​​លិខិត​​ឆ្លងដែន​នៅជិតផ្ទះបាន កាន់តែងាយស្រួល! បងប្អូនខ្មែរអាចរកកន្លែង​ផ្ដល់​សេវា​ធ្វើ​​លិខិត​​ឆ្លងដែន​នៅជិតផ្ទះបាន

ដើម្បី​ផ្ដល់​​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស​​ដល់​ប្រជាពលរដ្ឋ​ គិត​ត្រឹម​​ខែ​មិ​ថុនា ឆ្នាំ​២០១៨​នេះ ​កម្ពុជា​មាន​​កន្លែង​ផ្ដល់​លិខិត​ឆ្លងដែន​ចំនួន​៦កន្លែង​។ នេះ​បើ​តាម​ប្រសាសន៍​ ឯកឧត្ដម​ ម៉ៅ ច័ន្ទ​តារា​  អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​​ បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ កាល​ពី​ចុង​សប្ដាហ៍​មុន។

ឯកឧត្ដម​បាន​ឱ្យ​ដឹង​ថា បង​ប្អូន​ប្រជាពលរដ្ឋ​​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​អាច​មក​ធ្វើ​លិខិត​ឆ្លង​ដែន​ នៅ​ទីតាំង៖

  • ​ទី ១ ​ការិយាល័យ​លិខិត​ឆ្លងដែន​ ​ស្ថិត​នៅ​​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​រាជធានី​ភ្នំពេញ​
  • ទី​២ ​នៅ​ផ្សារ​ទំនើប​អ៊ីអនម៉ល​២ ​ស្ថិតនៅ​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ
  • ទី​៣ នៅ​ខេត្ត​បាត់​ដំបង នៅ​ដី​ឡូត៍​លេខ F29 ភូមិ​ជំនីក ឃុំ​អន្លង់វិល ស្រុក​សង្កែ
  • ទី៤ ខេត្ត​កោះកុង​ ស្ថិត​នៅ​ ភូមិលេខ៤ សង្កាត់​ដងទង់ ក្រុង​ខេមរភូមិន្ទ
  • ទី​៥ ខេត្ត​បន្ទាយ​មាន​ជ័យ​ ស្ថិត​​​នៅ​ក្នុងបូរី សាន ស៊ានហូ ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយប៉ែត
  • ទី​​​៦ ផ្សារ​ទំនើប​ស្ទឹងមានជ័យ ស្ថិត​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​រាជធានី​ភ្នំពេញ​។

​បងប្អូន​អាច​មក​ធ្វើ​លិខិត​ឆ្លងដែន​ព្រំដែន​ធម្មតា​នៅ​ទីតាំង​ខាង​លើ​ ប៉ុន្តែ​ចំពោះ​បង​​ប្អូន​ពលករ​ទៅ​បម្រើ​ការងារ​នៅ​ក្រៅ​​ប្រទេស​អាច​មក​ធ្វើ​លិខិត​ឆ្លង​ដែន​​​នៅ​​ផ្សារ​ទំ​នើប​ស្ទឹង​មាន​ជ័យ ​រាជធានី​ភ្នំពេញ ​ខេត្ត​បាត់ដំបង និង​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​ បន្ទាយ​មានជ័យ​”។

ឯកឧត្ដម​បាន​ចាត់​ទុក​ថា​ នេះ​គឺជា​ការ​ផ្ដល់​ភាព​ងាយស្រួល​មួយ​ដល់​ប្រជាពលរដ្ឋ​ ពិសេស​បងប្អូន​ទៅ​ធ្វើ​ការងារ​នៅ​ក្រៅ​ប្រទេស។    ​

ចំណែក​អ្នកស្រី លោកស្រី អៀង កណ្ណារ៉ា អភិបាលរង​ក្រុង​ប៉ោយប៉ែត​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា ការ​ផ្តល់​លិខិត​ឆ្លង​ដែន​សម្រាប់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ប៉ោយប៉ែត​​ ខេត្ត​បន្ទាយ​​មាន​ជ័​យ​ ដែល​បាន​អនុវត្ត​កាល​ពីថ្ងៃទី​៦ ខែ​មិថុនា កន្លង​គឺជា​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​​ដល់​ប្រជាពលរដ្ឋ​ពិសេស​កាត់​បន្ថយ​ការ​ចំណាយ​។ “​នេះ​គឺជា​​ការ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ខ្លាំង​មែនទែន ​​ដល់​ប្រជាពលរដ្ឋ​ ដែល​មាន​បំណង​ស្វែង​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ ពិសេស​កាត់បន្ថយ​ការ​ចំណាយ​ច្រើន​សម្រាប់​ពួកគាត់”។

កាល​ពី​ខែ​មុន​​អគ្គនាយកដ្ឋាន​អត្ត​សញ្ញាណ​កម្ម​នៃ​ក្រសួងមហាផ្ទៃ​​បាន​ប្រកាស​ពី​ការ​ផ្តល់​សេវាធ្វើ​លិខិត​ឆ្លង​ដែន​​នៅ​ខេត្ត​ចំនួន​បី ​ក្នុង​នោះ​មាន​​ខេត្ត​បន្ទាយមានជ័យ​ បាត់ដំបង និង​ខេត្ត​កោះ​កុង និង​ចាប់ផ្តើម​ធ្វើ​លិខិត​​ឆ្លងដែន​ជូន​ពលរដ្ឋ​កាលពីដើម​ខែ​មិថុនា។​ ចំណែក​នៅ​ផ្សារ​ទំនើប​អ៊ីអន​២ រាជធានី​ភ្នំពេញ​បាន​បើក​ធ្វើ​លិខិត​ឆ្លង​ដែន​ធម្មតា​កាល​ពី​ថ្ងៃទី ២២ ខែ​មិថុនា ​សប្ដាហ៍​មុន៕

 

អត្ថបទទាក់ទង