ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលតែងតែប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ចដើម្បីទាក់ទាញវិយោគ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី៧ ខែឧសភា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 25

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកែលម្អបរិយាកាសធុរកិច្ចនិងការវិនិយោគ ព្រមទាំងកិច្ចការសម្រួលពាណិជ្ជកម្ម គឺជាអាទិភាពដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល ដោយក្នុងនោះរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្រ កម្មវិធី និងវិធានការកែទម្រង់ ព្រមទាំងបទដ្ឋានគតិយុត្តិ ដើម្បីកែលម្អជាបន្តបន្ទាប់។

សម្តេចធិបតី បានថ្លែងបន្តថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានខិតខំធ្វើទំនើបកម្មជាច្រើនលើការងារសំខាន់ៗ ដោយបានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃរបស់ខ្លួន និងក្នុងគោលបំណងសម្រួលដល់ការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រីកវិសាលភាពទីផ្សារ និងកាលានុវត្តភាពសេដ្ឋកិច្ចសម្រាប់កម្ពុជា ដោយកាត់បន្ថយចំណាយលើសេវាសាធារណៈ ជាពិសេសការបង្កើតជវភាពក្នុងប្រតិបត្តិការពាណិជ្ជកម្មរបស់វិស័យឯកជន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ប្រព័ន្ធបញ្ជរតែមួយជាតិ» នៅរាជធានីភ្នំពេញ៕

អត្ថបទទាក់ទង