ខ្មែរប៉ុស្ដិ៍ Close

អាជ្ញាធរជាតិអប្សរាទទួលថវិកាស្តីពីការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តពីក្រុមហ៊ុនសាមសុង

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 40
អាជ្ញាធរជាតិអប្សរាទទួលថវិកាស្តីពីការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តពីក្រុមហ៊ុនសាមសុង អាជ្ញាធរជាតិអប្សរាទទួលថវិកាស្តីពីការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តពីក្រុមហ៊ុនសាមសុង

នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨នេះ អាជ្ញាធរជាតិអប្សរាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលថវិកាចំនួន២៤៧,០៨០,០០០រៀល ពីក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិក ដែលបានប្រើប្រាស់រូបភាពនៃប្រាសាទអង្គរវត្ត នៅលើប្រអប់ (box) និងនៅលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី២០១៦ តាមរយៈយុទ្ធនាការ «មោទនភាពជាតិក្នុងដៃអ្នក» ក្នុងចេតនាបំផុសទឹកចិត្តស្រលាញ់ និងមោទនភាពចំពោះប្រាសាទអង្គរវត្ត។

លោក Seungho Choi អគ្គនាយកសាខាក្រុមហ៊ុនថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា រូបភាពអង្គរវត្តដែលបានបង្ហាញនៅលើប្រអប់ (box) និងលើផ្ទាំងមុខ (theme) នៃទូរស័ព្ទដៃម៉ាក Samsung Galaxy «J» ស៊េរី(J3 J5 និង J7) គឺបានបង្ហាញពីចេតនារបស់ក្រុមហ៊ុន ដែលចង់ចូលរួមជាមួយប្រជាជនកម្ពុជា ក្នុងការបំផុសទឹកចិត្តស្រលាញ់ អភិរក្ស និងថែរក្សាសម្បត្តិវប្បធម៌ ដ៏ល្អមួយនេះផងដែរ។ ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានព្រមព្រៀងអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកប្រើប្រាស់នូវរូបភាពនៃប្រាសាទដ៏ល្អឯកនេះ។

លោក សុខ សង្វារ អគ្គនាយករង និងជាតំណាងឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលបានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា ពិតជាអរគុណ និងកោតសរសើរចំពោះក្រុមហ៊ុនសាមសុង ដែលបានបំពេញតួនាទីជាគំរូយ៉ាងល្អ តាមកិច្ចព្រមព្រៀងក្នុងការប្រើប្រាស់រូបភាពប្រាសាទអង្គរវត្តលើផលិតផលរបស់ខ្លួន។ អាជ្ញាធរជាតិអប្សរា នឹងទទួលយកកញ្ចប់ថវិកានេះ ដើម្បីប្រើប្រាស់សម្រាប់បម្រើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរឲ្យបានល្អប្រសើរថែមទៀត៕

អត្ថបទទាក់ទង