ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សមិទ្ធិផល និងវឌ្ឍនភាពក្នុងវិស័យសុខាភិបាលបានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរ

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 82

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំ២០២៣ ក្រសួងសុខាភិបាលសម្រេចបានសមិទ្ធិផល និងវឌ្ឍនភាពជាច្រើនគួរឱ្យកត់សម្គាល់ដូចជា៖
-ការផ្តល់សេវាអប់រំ
-លើកកម្ពស់សុខភាព
-សេវាបង្ការថែទាំព្យាបាល
-អន្តរាគមន៍សុខភាពសាធារណៈ
-ការកែលម្អគុណភាពសេវាប្រចាំឆ្នាំ
-ការរៀបចំ និងការពង្រឹងសមត្ថភាពអង្គភាពសុខាភិបាល
-ការពង្រឹងកិច្ចការនិយតកម្មសេវាសុខាភិបាល
-ការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ
-ការកែលម្អហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានសុខាភិបាល
-ការលើកកម្ពស់ប្រសិទ្ធិភាពនៃការអនុវត្តប្រព័ន្ធគាំពារសង្គម
-ការប្រើប្រាស់បច្ចេកវិទ្យាសុខាភិបាលឌីជីថល

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា សមិទ្ធិផល និងវឌ្ឍនភាពទាំងនេះបានធ្វើឱ្យស្ថានភាពសុខភាព និងសុខុមាលភាពរបស់ប្រជាជនមានភាពកាន់តែល្អប្រសើរជាលំដាប់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារសុខាភិបាលលើកទី៤៣» នៅរាជធានីភ្នំពេញល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤៕

អត្ថបទទាក់ទង