ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបង្កើតយន្តការវាយតម្លៃគឺធ្វើឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀន និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ព័ត៌មានទូទៅ 44
សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបង្កើតយន្តការវាយតម្លៃគឺធ្វើឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀន និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការបង្កើតយន្តការវាយតម្លៃគឺធ្វើឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀន និងមន្ទីរពេទ្យបង្អែករាជធានី-ខេត្ត

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្កើតយន្តការវាយតម្លៃព្រមជាមួយនិងការកំណត់លក្ខខណ្ឌវិនិច្ឆ័យគោល និងលក្ខខណ្ឌវិនិច្ឆ័យលម្អិតច្បាស់លាស់ គឺរៀបចំឡើងក្នុងគោលដៅពង្រឹងអភិបាលកិច្ចសាលារៀន ចាប់ពីមត្តេយ្យសិក្សារហូតដល់ថ្នាក់វិទ្យាល័យ និងចាប់ពីមណ្ឌលសុខភាពរហូតដល់មន្ទីរពេទ្យបង្អែករាជធានី-ខេត្ត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា មន្ទីរពេទ្យរដ្ឋ មណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក ជាអ្នកដើរតួនាទីសំខាន់ណាស់ ដូច្នេះគុណភាពនៃការខិតខំមិនមែនជាការប្រមូលផ្តុំនោះទេ តែគឺការដាក់ពង្រាយនៅទូទាំងប្រទេស ដែលមិនត្រឹមតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អ្នកទទួលជ័យលាភីប៉ុណ្ណោះទេ ប៉ុន្តែសាលាទាំងអស់នៅទូទាំងប្រទេសសុទ្ធតែបានដើរតួនាទីនេះរួចហើយ ទាំងគណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សា និងលោកគ្រូអ្នកគ្រូ ទើបកូនខ្មែរយើងបានរីកចម្រើនមកដល់ពេលនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងសុខាភិបាល» នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤៕

អត្ថបទទាក់ទង