ខ្មែរប៉ុស្ដិ៍ Close

ព្រះ​រាជ​ជីវប្រវត្តិសម្ដេច​ម៉ែ ព្រះ​វររាជ​មាតា​ជាតិខ្មែរ!

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃអង្គារ ទី១៩ ខែមិថុនា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 224
ព្រះ​រាជ​ជីវប្រវត្តិសម្ដេច​ម៉ែ ព្រះ​វររាជ​មាតា​ជាតិខ្មែរ! ព្រះ​រាជ​ជីវប្រវត្តិសម្ដេច​ម៉ែ ព្រះ​វររាជ​មាតា​ជាតិខ្មែរ!

ថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ២០១៨ នេះ ជា​ថ្ងៃ​ចម្រើន​ព្រះជន្ម​សម្ដេច​ម៉ែ ​សម្ដេច​ព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ព្រះ​វរ​រាជ​មាតា​ជាតិ​ខ្មែរ គម្រប់​ព្រះ​ជន្មាយុ ៨២ យាង​ចូល ៨៣ ព្រះ​វស្សា។

ក្នុង​ថ្ងៃ​ដ៏​មហា​នក្ខត​ឬ​ក្ស​នេះ កញ្ញា សូម​បង្ហាញ​ព្រះរាជ​ជីវប្រវត្តិ​របស់​សម្ដេច​ម៉ែ ដូច​ខាងក្រោម៖

សម្ដេច​ព្រះរាជអគ្គមហេសី នរោត្តម មុនីនាថ សីហនុ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​ទី ១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ដោយ​មាន​ព្រះនាម​ដើម ប៉ូល ម៉ូ​និក អ៊ី​ហ្ស​ហ្ស៊ី (Paule Monique Izzi)​។ ព្រះបិតា​ ព្រះនាម ហ្ស​ង់ ហ្វ្រង់​ស្វ័រ អ៊ី​ហ្ស​ហ្ស៊ី (Jean François Izzi) ជា​ជនជាតិ​បារាំង កាត់​​អ៊ីតាលី និង​ព្រះ​មាតា​ព្រះនាម ប៉ុម ពាង។

សម្ដេច​ម៉ែ ទ្រង់​បាន​សិក្សា​រៀនសូត្រ​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​វិទ្យាល័យ​ដេ​កាត ក្រុងភ្នំពេញ​។

នៅ​ចុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ ព្រះអង្គ​ជា​ប្រធាន​កាកបាទ​ក្រហម​ខ្មែរ ហើយ​មក​ដល់​បច្ចុប្បន្ន ជា​ប្រធានកិត្តិយស​កាកបាទក្រហម​កម្ពុជា​។

សម្ដេច​ម៉ែ បាន​រៀប​អភិសេក​ជាមួយ​ព្រះមហាក្សត្រ នរោត្តម សីហនុ នៅ​ខែ​មេសា ឆ្នាំ​១៩៥២ ហើយ​បាន​ទទួលបរម​ងារ​ជា​អ្នក​ម្នាង។ នៅ​ឆ្នាំ​១៩៩២ ព្រះករុណា​សម្ដេច នរោត្តម សីហនុ បាន​ប្រទាន​គោរមងារ​ដល់​អ្នក​ម្នាង ប៉ូល ម៉ូ​និក អ៊ី​ស៊ី ជា​សម្ដេច​ព្រះ​ជាយា​។ ក្នុង​ឆ្នាំ​១៩៩៣ សម្ដេចព្រះ​ជាយា ទ្រង់​បាន​ទទួល​គោរមងារ​ជា​សម្ដេចព្រះ​មហេសី នរោត្តម មុនីនាថ សីហនុ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​នៅ​ឆ្នាំ​១៩៩៦ ព្រះ​មហេសី​បាន​ទទួលបរម​ងារ​ជា​សម្ដេច​ព្រះរាជអគ្គមហេសី។

បច្ចុប្បន្ន សម្ដេច​ព្រះរាជអគ្គមហេសី មាន​ព្រះ​គោរមងារ​ជា សម្ដេច​ព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្ដីថ្លៃថ្នូរ និង​សុភមង្គល​៕

អត្ថបទទាក់ទង