ខ្មែរប៉ុស្ដិ៍ Close

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ ទស្សនៈ - នយោបាយ 35
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មីរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

នៅរសៀលថ្ងៃអង្គារ ៥រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែ មករា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

វិស័យកសិកម្ម គឺជាវិស័យដ៏មានសារៈសំខាន់មួយសម្រាប់ជាតិ និងប្រជាជនកម្ពុជា។ វិស័យនេះត្រូវបានរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គិតគូរ និងយកចិត្តទុកដាក់ខ្ពស់ផងដែរ។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

  1. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកសិកម្មនៅតែរក្សាបានភាពរឹងមាំ ទោះបីជួបវិបត្តិសកល
  2. សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណអភិបាលខេត្ត ដែលបានជួយអន្តរាគមន៍ផ្តល់ទឹកជូនប្រជាកសិករបានទាន់ពេលវេលា
  3. សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងពាក់ព័ន្ធកំពុងតាមដាន វាយតម្លៃយ៉ាងយកចិត្តទុកដាក់ ចំពោះបញ្ហាគ្រោះរាំងស្ងួត កង្វះខាតទឹកប្រើប្រាស់ធ្វើស្រែចម្ការរបស់ប្រជាពលរដ្ឋ។
  4. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលគិតគូរទាំងអ្នកចិញ្ចឹម និងតម្លៃសាច់លើទីផ្សារ ពោលធ្វើយ៉ាងណា កុំឱ្យមានអតិផរណា។
  5. សម្តេចធិបតី ហ៊ុន ម៉ាណែត ចង្អុលបង្ហាញឱ្យគិតគូររៀបចំប្រព័ន្ធបង្កកគ្រឿងក្នុងសាច់សត្វ គ្រាដែលកម្ពុជាហាមឃាត់ការនាំចូលគ្រឿងក្នុង និងបំណែកមួយចំនួនរបស់សត្វ។
  6. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់លើវិស័យកសិកម្ម។
  7. សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថា មានក្រុមហ៊ុនបរទេសជាច្រើនចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ជាពិសេសវិស័យកសិកម្ម។
  8. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងពាណិជ្ជកម្ម ត្រូវនាំមុខក្នុងការរកទីផ្សារសម្រាប់កសិផល។
  9. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួង ស្ថាប័នរដ្ឋ ត្រូវបន្តសហការគ្នាឱ្យស្អិតល្មួត ដើម្បីជំរុញការនាំចេញ។
  10. សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមការងារដឹកនាំដោយឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចុះកំណត់ឱ្យបានច្បាស់លាស់ដីអភិរក្សបឹងទន្លេសាប។
  11. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកំណត់ដីអភិរក្សបឹងទន្លេសាប ត្រូវធានាឱ្យបានសុក្រឹត្យភាព ចេរភាព និងប្រសិទ្ធភាព។
  12. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដីអភិរក្សបឹងទន្លេសាបត្រូវការពារឱ្យបាន ដើម្បីការពារកិត្តិនាមបឹងទន្លេសាប​ជាបឹងធំជាងគេ និងជាបឹងសម្បូរត្រីជាងគេ។
  13. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អាជ្ញាធរខេត្ត និងស្រុកនៅជុំវិញបឹងទន្លេសាប មានតួនាទីស្នូលក្នុងកិច្ចការពារដីបឹងទន្លេសាប។
  14. សម្តេចធិបតី ហ៊ុន ម៉ាណែត សុំការយោគយល់ពីអ្នកទន្ទ្រានយកដីបឹងទន្លេសាប ចូលរួមរក្សាដីបឹងទន្លេសាប ដើម្បីប្រយោជន៍ពលរដ្ឋទូទាំងប្រទេស។
  15. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីខេត្តជុំវិញបឹងទន្លេសាបថា សម្តេចមិនសូវចេះមាត់ទេ តែដៃសម្តេចចេះស៊ីញ៉េ។
  16. សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គ្មានផលប្រយោជន៍ណាធំជាងការថែរក្សាការពារផលប្រយោជន៍សម្រាប់មនុស្សជំនាន់ក្រោយនោះទេ។
  17. សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រាប់អភិបាលខេត្តជាប់បឹងទន្លេសាបទាំង៦ ត្រូវចូលរួមការពារឱ្យបានដីអភិរក្សបឹងទន្លេសាបតំបន់៣៕

Fresh News

អត្ថបទទាក់ទង