ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ ព័ត៌មានទូទៅ 36
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព

ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រខ្ពស់បំផុតនៅក្នុងការបោះឆ្នោតអាណត្តិទី៧នៃរដ្ឋសភានេះ ដែលជាមូលហេតុមួយអាចឱ្យថ្នាក់ដឹកនាំផ្ទេរអំណាចទៅអ្នកបន្តវេនថ្មី ហើយការផ្ទេរអំណាចដល់យុវជនបន្តវេន គឺដោយសារថ្នាក់ដឹកនាំជំនាន់មុន ចង់ឃើញសមិទ្ធផលដែលពួកគាត់ខំកសាងរយៈពេល៤០ឆ្នាំកន្លងមក បន្តទៅមុខទៀតដោយនិរន្តរភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការសម្រេច ការផ្ទេរ និងការផ្តល់ឱកាសដើម្បីបន្តអនុវត្តន៍គោលនយោបាយ មិនស្រួលទេ ព្រោះក្នុងរយៈពេល៤០ឆ្នាំ យើង បានកសាងប្រទេសតាំងពីបាតដៃទទេ រហូតដល់ប៉ុណ្ណេះ ថ្នាក់ដឹកនាំយើង បានសម្រេចចិត្តដើម្បីធ្វើយ៉ាងណា កុំឱ្យសមិទ្ធផលដែលគាត់ខំប្រឹងកសាងមក ត្រូវបំផ្លាញចោល។ សម្តេចធិបតី បានបន្តថា រាជរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាដើម្បីធានាថា ក្រោយពីការផ្ទេរតំណែងទៅ គឺនៅតែអាចថែរក្សាការពារផលប្រយោជន៍ប្រទេសជាតិនិងប្រជាជនបាន។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តផ្ទេរតំណែងនេះទៀតសោត ក៏វាអាស្រ័យទៅលើការគាំទ្ររបស់ប្រជាពលរដ្ឋដ៏ច្រើនលើសលុបដែលជឿជាក់មកលើគណបក្សប្រជាជនកម្ពុជាផងដែរ៕

អត្ថបទទាក់ទង