ខ្មែរប៉ុស្ដិ៍ Close

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ឆ្លើយតបទៅសហរដ្ឋអាមេរិកវិញយ៉ាងធ្ងន់ៗ ដោយអះអាងថាលោកគ្មានទ្រព្យសម្បត្តិនៅអាមេរិកសម្រាប់បង្កកនោះទេ បើរកឃើញថាមានសូមបង្កកឱ្យលឿនចុះ

ដោយ៖ លី វិទ្យា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ឯកសារ 229

ក្រោយពីទទួលបានព័ត៌មានកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ ថាក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក បានចេញសេចក្តីសម្រេចដាក់ទណ្ឌកម្មដោយចោទពីបទរំលោភសិទ្ធិមនុស្ស និងមិនផ្តល់ទិដ្ឋាការ ព្រមទាំងបង្កកទ្រព្យសម្បត្តិ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា លោកមិនមានទ្រព្យសម្បត្តិសម្រាប់ទុកឱ្យអាមេរិកបង្កកនោះទេ បើរកឃើញថាមានទ្រព្យសមត្តិរបស់លោកទុកនៅសហរដ្ឋអាមរិកមែននោះ សូមធ្វើការបង្កកឱ្យបានលឿនបំផុតចុះ។

នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា ក្នុងមួយជីវិតរបស់លោកគឺចង់ធ្វើជាមិត្តរបស់អាមេរិកណាស់ ប៉ុន្តែលោកមានឆន្ទៈយ៉ាងមុតមាំគឺរក្សាការពារសុខសុវត្ថិភាពជូនប្រជាជនកម្ពុជាជាដាច់ខាត និងត្រៀមខ្លួនជានិច្ចដើម្បីវាយបកជនអាមេរិកណាដែលមិនគោរពនូវអធិបតេយ្យភាព នៃប្រទេសឯករាជ្យមួយព្រមទាំងមានមហិច្ឆតាឈ្លានពានលើកម្ពុជា៕

អត្ថបទទាក់ទង