ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 73
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលសម្រេចលុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានបង្ហាញការបន្តប្ដេជ្ញាចិត្តក្នុងការចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ ដោយបានសម្រេចបញ្ឈប់ការផ្ដល់អាជ្ញាបណ្ណដល់រោងចក្រផលិតអគ្គិសនីដោយប្រើធ្យូងថ្ម ដោយក្នុងនោះ ក៏មានផងដែររោងចក្រផលិតថាមពលអគ្គិសនីដែលមានអានុភាព ៧០០ មេហ្គាវ៉ាត់ ដែលដំណើរការដោយធ្យូងថ្ម និងជំនួសមកវិញដោយឧស្ម័នរាវ (LNG)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា បច្ចុប្បន្នកម្ពុជាមានប្រភពថាមពលកកើតឡើងវិញចំនួន៦២% ហើយរាជរដ្ឋាភិបាលបានដាក់ទិសដៅនៅឆ្នាំ២០៣០ អោយឡើងដល់ ៧០% នៃទំហំថាមពលសរុប។

នៅពេលអញ្ជើញជាអធិបតីក្នុងពិធី «បិទសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤» នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា រាជរដ្ឋាភិបាលបានចេញនូវអនុក្រឹត្យស្តីពីការបង្តើតគណៈកម្មការគ្រប់គ្រងសំរាមសំណល់ទីប្រជុំជននៅឆ្នាំ ២០២១ ដើម្បីដោះស្រាយឱ្យបានជាចង្វាក់ ចាប់ពីដើមខ្សែរហូតដល់ចុងខ្សែ ពាក់ព័ន្ធនឹងការគ្រប់គ្រងសំរាម៕

អត្ថបទទាក់ទង