ខ្មែរប៉ុស្ដិ៍ Close

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២៣ ព័ត៌មានទូទៅ 80
សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក

ថ្លែងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ ប្រមាណជាង ២ពាន់នាក់ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ទីកន្លែង ស្រឡាញ់រាប់អានគ្នា និងគោរពគ្នាទៅវិញទៅមក ដោយមិនត្រូវយកជាតិសាសន៍ណាមួយធ្វើជាសត្រូវឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការស្រឡាញ់រាប់អាន និងគោរពគ្នាទៅវិញទៅមក គឺជាកត្តាដ៏សំខាន់ដែលយើងត្រូវធ្វើដើម្បីបង្កើនមិត្តភាពនៅគ្រប់ទិសទី សំដៅបង្កើនផលប្រយោជន៍ជាតិរបស់ជាតិយើង។

ទន្ទឹមនោះដែរ សម្តេចធិបតី ក៏បានណែនាំដល់យុវជន កម្មសិក្សាការី និងពលករខ្មែរនៅប្រទេសជប៉ុនទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងបំពេញការងារដើម្បីទទួលបានចំណេះដឹងនិងជំនាញវិជ្ជាជីវៈ ដែលនឹងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិយើងនាពេលអនាគត៕

អត្ថបទទាក់ទង