មិនមានគោលការណ៍ណាមួយដែលអនុញ្ញាតឱ្យក្រុមហ៊ុន VinGroup មកបើកអាជីវកម្មតាក់ស៊ីនៅកម្ពុជានោះទេ
បើតាមឯកឧត្តម ប៉ែន បូណា ប្រធានអ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបានបញ្ជាក់ជាមួយសារព័ត៌មាន Fresh News ប្រធានក្រុមហ៊ុន VinGroup ពិតជាបានលើកសំណើបើកអាជីវកម្មតាក់ស៊ីនៅកម្ពុជាជូនចំពោះសម្ដេចធិបតីពិតមែន ប៉ុន្តែសម្ដេចពុំបានផ្ដល់គោលការណ៍អនុញ្ញាតនោះទេ។
ការចេញមកបញ្ជាក់នេះ បន្ទាប់ពីមានការចេញផ្សាយរបស់សារព័ត៌មានមួយបំផ្លើសការពិត នាំឱ្យមហាជនមានការយល់ច្រលំ ពាក់ព័ន្ធនឹងការចង់វិនិយោគរបស់ក្រុមហ៊ុន VinGroup ដោយពុំបានរំលេចពីការផ្ដល់ឬមិនផ្ដល់គោលការណ៍អនុញ្ញាតពីសំណាក់សម្ដេចធិបតី និងបានធ្វើឱ្យមហាជនជាច្រើន ជាពិសេសបងប្អូនប្រកបរបរដឹកជញ្ជូនមានការយល់ច្រឡំមកលើការសម្រេចចិត្តរបស់រាជរដ្ឋាភិបាល៕