ខ្មែរប៉ុស្ដិ៍ Close

កម្មករនិយោជិតត្រូវបានឈប់សម្រាក៣ថ្ងៃដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ដដែល

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី១៤ ខែមិថុនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 46
កម្មករនិយោជិតត្រូវបានឈប់សម្រាក៣ថ្ងៃដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ដដែល កម្មករនិយោជិតត្រូវបានឈប់សម្រាក៣ថ្ងៃដើម្បីចូលរួមបោះឆ្នោតនៅថ្ងៃទី២៩ កក្កដា ដោយរក្សាទុកប្រាក់ឈ្នួល និងប្រាក់រង្វាន់ធ្វើការទៀងទាត់ដដែល

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ ដោយបានជូនដំណឹងដល់ម្ចាស់ និងនាយករោងចក្រសហគ្រាស គ្រឹះស្ថានទាំងអស់ថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់កម្មករនិយោជិត ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ កម្មករនិយោជិតទាំងអស់ត្រូវបានឈប់សម្រាកចំនួន៣ថ្ងៃគឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៨ ដោយរក្សាទុកប្រាក់ឈ្នួលនិងប្រាក់រង្វាន់ធ្វើការទៀតទាត់ជូនកម្មករនិយោជិតដដែល៕

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងការងារខាងក្រោម៖

អត្ថបទទាក់ទង