ខ្មែរប៉ុស្ដិ៍ Close

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនៈជ្រុលនិយមខាងសាសនានិងខាងនយោបាយ ត្រូវតែលុបបំបាត់ចោលដើម្បីថែរក្សាសុខសន្តិភាព

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 1239
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនៈជ្រុលនិយមខាងសាសនានិងខាងនយោបាយ ត្រូវតែលុបបំបាត់ចោលដើម្បីថែរក្សាសុខសន្តិភាពសម្តេចធិបតី ហ៊ុន ម៉ាណែត៖ ទស្សនៈជ្រុលនិយមខាងសាសនានិងខាងនយោបាយ ត្រូវតែលុបបំបាត់ចោលដើម្បីថែរក្សាសុខសន្តិភាព

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ទស្សនៈជ្រុលនិយមខាងសាសនានិងខាងនយោបាយណាមួយក៏ដោយ ត្រូវតែលុបបំបាត់ចោលដើម្បីថែរក្សាសុខសន្តិភាព និងភាពសុខដុមរមនានៅក្នុងប្រទេសរបស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញស្រោចស្រពសុគន្ធវារីប្រគេនព្រះមន្រ្តីសង្ឃជាន់ខ្ពស់ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ ដែលពីធីនេះប្រារពឡើង នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការចោទប្រកាន់ ការលាបពណ៌ ការញុះញង់ឱ្យស្អប់ជាតិសាសន៍នេះ ជាតិសាសន៍នោះ បានធ្វើឱ្យខ្មែរមានការបែកបាក់គ្នា រហូតអាចឈានទៅដល់មានសង្រ្គាមទៀតផង។

ទន្ទឹមនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេច ពីនយោបាយឈ្នះឈ្នះ ដែលត្រូវបានបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ ឯកភាពទឹកដី ពោលគឺយើងអាចរស់នៅជាមួយគ្នាបានដោយសុខដុមរមនា៕

អត្ថបទទាក់ទង