ខ្មែរប៉ុស្ដិ៍ Close

រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាពិសេស ស្តីពីចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត

ដោយ៖ សុវណ្ណ បុត្រា ​​ | ថ្ងៃសុក្រ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 53
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាពិសេស ស្តីពីចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត រាជបណ្ឌិត្យសភាកម្ពុជា រៀបចំកិច្ចពិភាក្សាពិសេស ស្តីពីចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីអបអរខួប៧០ឆ្នាំនៃទំនាក់ទំនងការទូត

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំកិច្ចពិភាក្សាពិសេសស្តីពី ចំណងមិត្តភាពកម្ពុជា-ជប៉ុន ដើម្បីអបអរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន នៅសាលសន្និសីទខេមរវិទូ នៃរាជបណ្ឌិត្យសភាកម្ពុជា។

សម្រាប់អ្នកសម្របសម្រួលកម្មវិធីនេះ គឺលោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា ចំណែកឯកគណៈវាគ្មិនដែលចូលរួមក្នុងវេទិកានេះរួមមាន៖

* បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
* លោក Atsushi Ueno ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថ ភាពនៃប្រទេសជប៉ុនប្រចាំ នៅព្រះរាជាណាចក្រកម្ពុជា
* លោក សោម វិសាល អនុរដ្ឋលេខាធិការ និងជាសហប្រធានគណៈកម្មាធិការប្រតិបត្តិនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពកម្ពុជា-ជប៉ុន។

ព្រមទាំងមានការធ្វើបទបង្ហាញពីសំណាក់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា, លោក MIZUKOSHI TAKEHARU ប្រធានសមាគមពាណិជ្ជកម្មជប៉ុន ប្រចាំប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការដំបូងនៅឆ្នាំ១៩៥៣ ហើយ ៧០ឆ្នាំក្រោយ គឺឆ្នាំ២០២៣នេះ ប្រទេសទាំងពីរ បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ដល់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលជាដៃគូយុទ្ធសាស្ត្រកម្រិតខ្ពស់បំផុត នៃទំនាក់ទំនងរវាងប្រទេសក្នុងតំបន់អាស៊ីទាំងពីរនេះ។

ក្រោមចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរ កម្ពុជា-ជប៉ុន បានបង្កើតឲ្យមានកិច្ចសហប្រតិបត្តិការផ្នែកនយោបាយនឹងគ្នាជាច្រើនផងដែរ។ ក្នុងនោះកម្ពុជា បានគាំទ្រលើគោលនយោបាយរបស់ជប៉ុនមួយចំនួនមានដូចជា៖ ការរួមចំណែកយ៉ាងសកម្ម ដើម្បីសន្តិភាព និងកិច្ចសន្ទនាផ្សេងៗជាដើម៕

Credit: Fresh News

 

អត្ថបទទាក់ទង