ខ្មែរប៉ុស្ដិ៍ Close

រូបទាំង៦ បង្កប់ ១០០ លានអត្ថន័យឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្ន

ដោយ៖ ស៊ីវេត មធុរ៉ា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ នគរគំនិត 38

សង្គមមនុស្សបច្ចុប្បន្នមានចំណុចខ្លះក៏ល្អ ប៉ុន្តែក៏មានចំនុចមួយចំនួនដែលពិបាកមើល ពិបាកស្តាប់ ពិបាកទទួលយក ហើយរឹតតែពិបាកប្រកែកថាវាមិនមែនជាការពិត។អ្វីជាចំណុចអវិជ្ជមាននៃការរស់នៅរបស់មនុស្សសម័យថ្មី?

ដូចអត្ថបទមួយខាងក្រោមនេះដែលបញ្ជាក់អំពីទិដ្ឋភាពសង្គមបច្ចុប្បន្ន៖

« នៅពេលចង់ដៀលបុគ្គលណាម្នាក់ថា ល្ងង់ ឬភ្លើ ច្រើនតែប្រដូចទៅសត្វគោថា ល្ងង់ដូចគោ តែនៅពេលចង់ឲ្យកូនៗរបស់ខ្លួនឆ្លាត បែរជានាំគ្នាទៅទិញទឹកដោះគោឲ្យកូនបៅ ឬផឹកខ្លួនឯងដើម្បីឲ្យខួរក្បាលឆ្លាតវៃ និងមាន IQ ខ្ពស់ទៅវិញ ។

នៅពេលចង់ដៀលបុគ្គលណាម្នាក់ដែលអន់ជាងខ្លួន ឬមិនដល់ខ្លួន គាត់ទម្លាក់កំហុសទៅអ្នកស្រែថា បុគ្គលនេះ ឬបុគ្គលនោះស្រែមែន តែនៅពេលគាត់ចង់បានសុខភាពល្អ គាត់បែរជាទៅដើររកទិញអង្ករ បន្លែ ផ្លែឈើ ត្រីសាច់ណាដែលជារបស់សុទ្ធពីស្រែក្នុងន័យផ្តល់តម្លៃថារបស់ល្អទៅវិញ ។

នៅពេលគាត់បានលាភសក្ការៈដែលល្អ គាត់សរសើរថាទេវតាពិតជាមានភ្នែកមែន តែនៅពេលណាគាត់ជួបផលវិបាក ខ្វះខាត គាត់ជេរថា ទេវតាពិតជាខ្វាក់ភ្នែកមែន ។

មិនមានអ្វីអាចផ្គាប់ចិត្តមនុស្សបានឡើយ សូម្បីតែទេវតាក៏ដោយចុះ ដូច្នេះកុំសូវយកចិត្តទុកដាក់នឹងការនិន្ទារ ឬស្តីបន្ទោសពីមនុស្សពេក ព្រោះជួនកាលអ្នកដែលស្តីបន្ទោស ឬនិន្ទាឲ្យអ្នក មិនប្រាកដថា ល្អជាងអ្នកឡើយ។

សរសេរដោយលោក៖ Sophat Seng»