ខ្មែរប៉ុស្ដិ៍ Close

ទស្សនាទិដ្ឋភាព ពិព័រណ៍​អាពាហ៍ពិពាហ៍​ ដែលកាន់តែប្លែកជាងឆ្នាំមុនៗ

ដោយ៖ សន ប្រាថ្នា ​​ | ថ្ងៃព្រហស្បតិ៍ ទី៧ ខែមិថុនា ឆ្នាំ២០១៨ កំសាន្ដ & ប្លែកៗ 84
ទស្សនាទិដ្ឋភាព ពិព័រណ៍​អាពាហ៍ពិពាហ៍​ ដែលកាន់តែប្លែកជាងឆ្នាំមុនៗ ទស្សនាទិដ្ឋភាព ពិព័រណ៍​អាពាហ៍ពិពាហ៍​ ដែលកាន់តែប្លែកជាងឆ្នាំមុនៗ

កាល​ពី​ថ្ងៃ​ទី២-៣ មិថុនា ២០១៨​ កន្លង​ទៅ​នេះ ​ពិព័រណ៍​អាពាហ៍ពិពាហ៍​​លើក​ទី៣ ក្រោម​ប្រធានបទ “ថ្ងៃ​រៀប​ការ​ខ្ញុំ​” បាន​ប្រព្រឹត្តទៅ​នៅ​អាគារ​កោះ​ពេជ្រ ដោយ​មាន​ការ​ចូលរួម​តាំង​បង្ហាញ​សេវាកម្ម និង​ផលិតផល​ផ្គត់​ផ្គង់​អាពាហ៍ពិពាហ៍​ពី​ក្រុមហ៊ុន​ល្បី​ៗ​ជាង​១០០​ស្តង់ ដែល​ផ្ដួចផ្ដើម​រៀប​ចំ​ឡើង​ដោយ​ ក្រុមហ៊ុន​អនុស្សារ​ សហការ​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Cambodia Brewery Limited។

«នេះ​អាច​និយាយ​បាន​ថា​ជា​ព្រឹត្តិការណ៍​ពិព័រណ៍​អាពាហ៍ពិពាហ៍​ធំ​បំផុត​នៅ​កម្ពុជា​ដែល​ប្រមូល​ផ្ដុំ​គ្រប់​សេវា​ និង ផលិតផល ​ដែល​ពាក់ព័ន្ធ​នឹង​ពិធី​មង្គល​មក​ដាក់​១​ កន្លែង ដើម្បី​ជួយ​សម្រួល​ការ​លំបាក​របស់​អ្នក​ដែល​កំពុង​រៀប​ការ​​គម្រោង​មង្គលការ ឬ​ចង់​រៀប​ការ។ ជាក់​ស្ដែង​ឆ្នាំនេះ​យើង​ឃើញ​មាន​អ្នក​ដែល​មក​សាកសួរ និង​ទិញ​សេវា​ច្រើន​ជាង​ឆ្នាំ​មុន ដែល​សំបូរ​ដោយ​អ្នក​ដើរ​មើល​ច្រើន»។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​តំណាង​អ្នក​រៀប​ចំ​ព្រឹត្តិការណ៍​ពិព័រណ៍​នេះ​ដោយ​ផ្ទាល់​។

លោក​ស្រី​បន្ថែម​ថា៖ «ពិសេស​សម្រាប់​​ឆ្នាំ​នេះ​ក្រុម​ការងារ​​​បាន​រៀប​ចំ​ប្លែក​ពី​មុន​ៗ ដោយ​បន្ថែម​ការ​សម្ដែង​សិល្បៈ​បុរាណ​ខ្មែរ​ និង​ការ​ដើរ​បង្ហាញ​ម៉ូដ​សម្លៀក​បំពាក់​មង្គលការ​ច្រើន និង​សម្បូរ​បែប​ទាន់​សម័យ ហើយ​យើង​ឃើញ​ថា​ពិត​ជា​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​មែន។​ យើង​​សូម​​អរគុណ​​ចំពោះការ​​ចូល​រួមរបស់​បងប្អូន​ នេះ​ជា​កម្លាំង​ចិត្ត​​ឲ្យ​​យើង​​រៀប​ចំ​កាន់​តែ​ល្អ​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត​»។

​សូម​មើល​​កម្រង​រូបភាពខាងក្រោម​ ៖