ខ្មែរប៉ុស្ដិ៍ Close

រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ

ដោយ៖ លី វិទ្យា ​​ | ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានទូទៅ 24
រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ

លោកបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចប្រគល់ភារកិច្ចជូន លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ ជាស្នងការនគរបាលរាជធានីភ្នំពេញ។

សូមជម្រាបថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ម្សិលមិញ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ពីស្នងការនគរបាលខេត្តព្រះសីហនុ ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕