ខ្មែរប៉ុស្ដិ៍ Close

នាយករដ្ឋមន្ត្រីជប៉ុនអះអាងប្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា រដ្ឋាភិបាលជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

ដោយ៖ លី វិទ្យា ​​ | ថ្ងៃសុក្រ ទី២៧ ខែមេសា ឆ្នាំ២០១៨ ផ្ទះហ្វេសប៊ុក 34
នាយករដ្ឋមន្ត្រីជប៉ុនអះអាងប្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា រដ្ឋាភិបាលជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នាយករដ្ឋមន្ត្រីជប៉ុនអះអាងប្រាប់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា រដ្ឋាភិបាលជប៉ុនបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា

នៅវេលាម៉ោង ៤៖២០រសៀល ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨នេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលជួបសម្ដែងការគួរសមជាមួយលោក ស៊ីនហ្សូ អាបេ (Shinzō Abe) នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន នាទីស្តីការនាយករដ្ឋមន្ត្រី។

ក្នុងជំនួបនេះនាយករដ្ឋមន្ត្រីជប៉ុន បានស្វាគមន៏ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិត ហ៊ុន​ ម៉ាណែត មកប្រទេសលើកនេះ គឺឆ្លើយតបទៅនឹងការអញ្ជើញរបស់លោកក្នុង ជំនួបផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១១ នៅប្រទេសម៉ុងហ្គោលីនាពេលកន្លងមក ហើយលោកសង្ឃឹមថា តាមរយៈដំណើរទស្សនកិច្ចនេះ នឹងធ្វើឲ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត។

លោកនាយករដ្ឋមន្ត្រីជប៉ុន ក៏បានបញ្ជាក់ជំហរយ៉ាងច្បាស់លាស់ថា ជប៉ុននៅតែបន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា ហើយបានលើកនូវយោបល់មួយចំនួនដើម្បីឲ្យកម្ពុជា យកទៅពិចារណាក្នុងគោលបំណងធានាឲ្យការបោះឆ្នោតនាខែកក្កដាខាងមុខនេះ ប្រព្រឹត្តទៅដោយ សេរី យុត្តិធម៌ និងឆ្លុះបញ្ចាំងអំពីឆន្ទះប្រជាពលរដ្ឋ។

លោកបណ្ឌិតបានថ្លែងអំណរគុណដល់ លោកនាយករដ្ឋមន្ត្រីជប៉ុនដែលបានរៀបចំឲ្យរូបលោកបានមកបំពេញទស្សនកិច្ចនាពេលនេះ និងផ្តល់កិត្តិយសអនុញ្ញាតិឲ្យរូបលោក បានចូលជួបសំដែងការគួរសមនាពេលនេះ។ ជាមួយគ្នានេះលោកបណ្ឌិតសង្ឈឹមថា កិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជា នឹងត្រូវបានពង្រឹងពង្រីកថែមទៀត ហើយលោកបណ្ឌិត បានថ្លែងអំណរគុណដល់ជប៉ុនដែលប្រកាន់ជំហរច្បាស់លាស់បន្តគាំទ្រដំណើរការបោះឆ្នោតនៅកម្ពុជា នាខែកក្កដាខាងមុខនេះ៕

អត្ថបទទាក់ទង