ខ្មែរប៉ុស្ដិ៍ Close

    ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជាផ្លូវការអំពី «ករណីរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ Covid-19 នៅខេត្តសៀមរាប

    ដោយ៖ លី វិទ្យា ​​ | ថ្ងៃសៅរ៍ ទី៧ ខែមីនា ឆ្នាំ២០២០ កីឡា - សុខភាព 1075
    ក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជាផ្លូវការអំពី «ករណីរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ Covid-19 នៅខេត្តសៀមរាបក្រសួងសុខាភិបាលចេញសេចក្តីប្រកាសជាផ្លូវការអំពី «ករណីរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ Covid-19 នៅខេត្តសៀមរាប

    នៅយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ក្រសួងសុខាភិបាលចេញសេចក្តីព័ត៌មានប្រកាសផ្លូវការអំពី «ករណីរកឃើញបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ មានផ្ទុកមេរោគ Covid-19» នៅខេត្តសៀមរាប។
    សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា នៅវេលាម៉ោង១២៖៥០នាទី ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលទទួលបានលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាថា បុរសម្នាក់អាយុ៣៨ឆ្នាំ ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិជប៉ុន អាយុជាង៤០ឆ្នាំ មានវិរុសកូវីដ-១៩នោះ មានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។

    ពាក់ព័ន្ធនឹងករណីរកឃើញមនុស្សផ្ទុកមេរោគ Covid-19 លោកនាយករដ្ឋមន្រ្តី សែន បានបញ្ជាឲ្យបិទសាលារៀននៅទីរួមខេត្តសៀមរាបជាបណ្តោះអាសន្ន ព្រមទាំងបិទការប្រារព្ធព្រឹត្តិការអង្គរសង្រ្កាន្តនៅខេត្តសៀមរាបផង។ នេះបើយោងតាមការបញ្ជាក់របស់លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្តីការក្រសួងសុខាភិបាល នាព្រលប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ។
    វិធានការបិទសាលារៀន និងបិទព្រឹត្តិការអង្គរសង្រ្កាន្តនេះ បានធ្វើឡើងបន្ទាប់ពីកម្ពុជាបានរកឃើញថា ជនជាតិខ្មែរម្នាក់នៅក្នុងខេត្តសៀមរាប បានកើតជំងឺ COVID-19 ដែលឆ្លងពីជនជាតិជប៉ុន៕

    នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្រើនរំលឹក ជូនដល់ប្រជាពលរដ្ឋទាំងអស់អោយមានការប្រុងប្រយ័ត្នខ្ពស់លើការបង្ការការចម្លងជម្ងឺរលាក់សួតដោយវីរុសកូវីដ ១៩នេះដោយអនុវត្តនូវវិធានការណ៍៦ចំណុច ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដូចតទៅ៖

    អត្ថបទទាក់ទង