ខ្មែរប៉ុស្ដិ៍ Close

    អង្គភាព​ប្រតិកម្មរហ័សរបស់​ទី​ស្តីការគណៈរដ្ឋ​មន្ត្រី​ ផ្សព្វ​ផ្សាយ​វីដេអូ​មួយ​ ក្រោយ​ចំ​ណង​ជើងថា «ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ!»

    ដោយ៖ ព្រហ្ម សុវណ្ណ ​​ | ថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨ ព័ត៌មានទូទៅ 1949

    នៅ​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៨​ នេះ​ អង្គភាព​ព័ត៌មា​និង​ប្រតិកម្ម​​រហ័ស​​ នៃ​ទី​ស្តីការ​គណៈរដ្ឋមន្ត្រី​ បាន​បង្ហោះ​ផ្សាយ​នូវ​វីដេអូ​មួយ​  ដែល​ដាក់​ចំ​ណង​ជើងថា « ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ!» មាន​រយៈពេល​ ១៩ :៤៦នាទី​ ។

    យោង​លើ​ខ្លឹមសារ​ដែល​បង្ហាញ​តាម​រយៈវីដេអូ​នេះ​ ត្រកូលអ្នកនយោបាយក្បត់ជាតិ សាសនា និងព្រះមហាក្សត្រ គឺ​សំ​ដៅ​លើ​ទណ្ឌិត សម រង្ស៊ី ដែល​ត្រូវ​បាន​លាត​ត្រដាង​ក្នុង​សាច់​រឿង​នេះ ថា ជា​ជន​បង្ក​គ្រោះ​ថ្នាក់​ដល់​ប្រទេស​ជាតិ ជាពិសេស​ អំពើ​ក្បត់​ជាតិ​ ក្បត់​ប្រជាជន​កម្ពុជា​ថ្មី​មួយ​ទៀត បន្ទាប់​ពី​ លោក សម​រង្ស៊ី បាន​លួចចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​លោក kok ksor ជន​ជាតិ​ដើម​ភាគ​តិចយួន degar  ។

    វី​ដេអូ​នេះ​ ក៏បាន​រំ​លេចនូវ​ជី​វប្រវត្តិ​របស់​លោក កុក​ ស ផង​ដែរ ថា លោក កុក ស មាន​ដើមកំ​ណើតជា​ជន​ជាតិ​វៀតណាម​រស់​នៅ​ភូមិភាគ​កណ្តាល​ ក្នុង​ភូមិ​យ៉ា​ឡាយ​ និង​ជា​មេចលនា​បំ​បែក​រដ្ឋ​ Degar ដោយ​គាត់​បាន​យក​ខេត្ត​ចំ​នួន​១៤  របស់​វៀត​ណាម​ ដើម្បី​គ្រប់​គ្រង​ និង​បង្កើត​ជា​រដ្ឋ​ដេហ្កា​។ ដូច្នេះ ឯកសារ​វីដេអូ​នេះ អាច​​ជា​ការ​ឆ្លើយ​តប​ទៅ​លោក សម រង្ស៊ី វិញ​ថា លោក កុក ស ពិតជា​ជន​ជាតិ​វៀតណាម​យ៉ាង​ពិតប្រាកដ មិន​ដូច​អ្វី​ដែល​លោក សម រង្ស៊ី អះអាង​ថា លោក កុក ស ជា​ជន​ជាតិ​ភាគ​តិច​ខ្មែរឡើយ។

    សូម​ទស្សនាវីដេអូ​៖

    អត្ថបទទាក់ទង