ខ្មែរប៉ុស្ដិ៍ Close

លោក គង់ គាំ រិះគន់លោក សម រង្ស៊ី ថាជាមេដឹកនាំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ

ដោយ៖ សន ប្រាថ្នា
Deprecated: ucwords(): Passing null to parameter #1 ($string) of type string is deprecated in /home/KpAsia168/web/khmerpostasia.com/public_html/web/app/themes/khmernews/template-parts/content-meta-detail.php on line 12
​​ | ថ្ងៃសុក្រ ទី៧ ខែធ្នូ ឆ្នាំ២០១៨ ព័ត៌មានទូទៅ 150
លោក គង់ គាំ រិះគន់លោក សម រង្ស៊ី ថាជាមេដឹកនាំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ លោក គង់ គាំ រិះគន់លោក សម រង្ស៊ី ថាជាមេដឹកនាំឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ

លោក គង់ គាំ មនុស្សជំនិតរបស់លោក សម រង្ស៊ី នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ បានចេញមុខហៅលោក សម រង្ស៊ី ថា ជាមេដឹកនាំ ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។ ការរិះគន់នេះបានធ្វើឡើង តាមរយៈ Facebook របស់លោកតែម្តង។

ដំបូងឡើយលោក គង់ គាំ ចាត់ទុកថា លោក សម រង្ស៊ី ជាមនុស្សចិត្តទេវត្ត តែមាត់ជាទេវតា ជុំវិញការដោះលែងលោក កឹម សុខា។ ការនិយាយបែបនេះ ក៏ ដោយសារតែលោក សម រង្ស៊ី ដែលដណ្តើមយកខ្មោចសង្គ្រោះជាតិទៅ គ្រប់គ្រងក្បត់នឹងលោក កឹម សុខា នោះ បែរជាចេញមកអំពាវនាវឱ្យ រាជដ្ឋាភិបាលដោះលែងលោក កឹម សុខា មុនឱ្យថ្នាក់ដឹកនាំដទៃរបស់អតីត CNRP ធ្វើនយោបាយបន្ទាប់ពីការរិះគន់រូបលោកកាន់តែធ្ងន់ធ្ងរឡើង។

លោក គង់ គាំ បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សសង្គ្រោះជាតិ ជាគណបក្សពីររួមបញ្ចូលគ្នា ទាំងមិនគោរពលក្ខន្តិកៈទាំងធ្វើការសម្រេចចិត្ត តែបក្ខពួកខ្លួនម្ខាងគេហៅមេដឹកនាំឆ្អិនក្បាល ស៊ីក្បាល ឆ្អិនកន្ទុយ ស៊ីកន្ទុយ កុំយកខ្លួនបៀត។ របៀបនេះប្រទេសមិនផ្លាស់ប្តូរ»។ ជាមួយគ្នានឹងការពោល បែបនោះលោក គង់ គាំ ក៏បានព្រមាន លោក សម រង្ស៊ី កុំរុញអ្នកដទៃឲ្យ ចូលកម្ពុជាមុន ហើយឱ្យទណ្ឌិតនេះហ៊ានចេញមុខចូលប្រទេសមុនគេ បង្អស់។ លោកចាត់ទុកថា អតីត CNRP ពេលនេះហាក់កំពុងលេង ល្បែងមួយគឺ « ល្បែងស្វារុញគ្នា»៕

ប្រភព៖ Fresh News

អត្ថបទទាក់ទង