សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងមិនធ្វើសម្បទាននូវអធិបតេយ្យឬសេចក្តីថ្លៃថ្នូរបស់ខ្លួនឡើយ
នៅក្នុងសារលិខិតក្នុងឱកាសខួបទី៤៧នៃទិវាជ័យជម្នះ ៧មករា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជាសូមបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការខិតខំដើម្បីសម្រេចនូវគោលដៅចម្បងរបស់ខ្លួនគឺការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន