ការកាត់បន្ថយការពឹងផ្អែករបស់អាស៊ានលើការនា ចូលចំណីអាហារ
ជំងឺរាតត្បាតកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ និងជម្លោះរុស្ស៊ី-អ៊ុយក្រែន បានធ្វើឱ្យបញ្ហាអសន្តិសុខស្បៀងពិភពលោកកាន់តែមានសភាពធ្ងន់ធ្ងរ។ វិបត្តិបច្ចុប្បន្នបានរំលេចឱ្យឃើញអំពីការពឹងផ្អែករបស់បណ្ដារដ្ឋជាច្រើននៅអាស៊ាន លើការនាំចូលអាហារសំខាន់ៗនិងចំណីសត្វ ក៏ដូចជាបានរំលេចអំពីកង្វះយុទ្ធសាស្ត្រសម្របសម្រួលរបស់អាស៊ាននៅក្នុងផលិតកម្មចំណីអាហារ។ អាស៊ានចាំបាច់ត្រូវកាត់បន្ថយការពឹងផ្អែកលើការនាំចូលដើម្បីកាត់បន្ថយផលប៉ះពាល់ពីការប្រែប្រួលតម្លៃលើទីផ្សារពិភពលោក មកលើវិស័យសន្តិសុខស្បៀងក្នុងតំបន់។ ខណៈពេលដែលអាហារសំខាន់របស់អាស៊ានគឺស្រូវ