អ្នកជំនាញអារ្យធម៌ខ្មែរ សំណូមពរដល់យុវជនត្រូវមានស្មារតីជាតិ ស្មារតីសាសនា ស្មារតីគ្រួសារព្យាយាមអត់ធ្មត់ ចូលរួមចំណែករៀបចំសង្គមជាតិ
អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា សព្វថ្ងៃបើពិនិត្យមើលអំពីនិន្នាការយុវជនខ្មែរក្នុងការចូលរួមសកម្មភាពគាំទ្របក្សនយោបាយ គឺជាជំហរភាពវិជ្ជមានមួយរបស់យុវជនហើយ ប៉ុន្ដែទន្ទឹមនឹងនេះដែរ ចំពោះសកម្មភាពរបស់យុវជនទាំងនេះ ក៏អាចឱ្យស្មារតីផ្សះផ្សាជាតិកាន់តែឃ្លាតឆ្ងាយផងដែរ