អង្គការ WCS ព្យាបាលសត្វអណ្តើកហ្លួង ដែលរងរបួសធ្ងន់ធ្ងរ
កាលពីសប្តាហ៍កន្លងទៅ អ្នកនេសាទដែលរស់នៅតាមប្រព័ន្ធព្រែកស្រែអំបិល ខេត្តកោះកុង បានប្រទះឃើញអណ្តើកហ្លូងញីមួយក្បាលរងរបួសធ្ងន់ត្រង់ស្នូកខាងលើកំពុងហែលនៅក្នុងប្រឡាយទឹករាក់ដែលតភ្ជាប់ពីដងព្រែកស្រែអំបិល។ ក្រោយពីបានស្គាល់ថាអណ្តើកនោះជាប្រភេទអណ្តើកហ្លួងដែលត្រូវការពារ អ្នកនេសាទនោះបានយកមកប្រគល់ជូនក្រុមការងារអង្គការ WCS ប្រចាំស្រុកស្រែអំបិលដើម្បីពិនិត្យព្យាបាល។ អណ្តើកនោទម្ងន់១៤,៩គីឡូក្រាម បានរងរបួសដាច់ស្នូកខ្នងផ្នែកខាងឆ្វេងធ្លាយពីលើដល់ក្រោម