ក្រសួងកសិកម្ម សម្តែងការមិនពេញចិត្តជុំវិញការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ នៅសហរដ្ឋអាមេរិក ដែលចោទពីបទសមគំនិតរត់ពន្ធសត្វស្វាក្តាម
ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងការមិនពេញចិត្តចំពោះការឃាត់ខ្លួនប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៃរដ្ឋបាលព្រៃឈើ លោក គ្រី ម៉ះផល ក្នុងអំឡុងពេលដែលលោកធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក