បទយកការណ៍៖ គ្រប់ទបង្ហូរទឹកចេញពីក្នុងប្រាសាទបុរាណទាំងអស់របស់ខ្មែរ ជាទូទៅតែងមានប្រើក្បាលសត្វម្ករ
បុព្វបុរសខ្មែរ បានបន្សល់ទុកកេរ្តិ៍មរតកប្រាសាទថ្មបុរាណរាប់ពាន់ នៅស្ទើរពេញផ្ទៃប្រទេស ដោយក្នុងនោះសំណង់ប្រាសាទនីមួយៗសាងសង់ទ្បើងជានិម្មិត នៃឋានអាទិទេពតាមសាសនា និងមានបច្ចេកទេសស្ថាបត្យកម្ម និងវិស្វកម្មខ្ពស់។ ជាក់ស្តែងពាក់ព័ន្ធនឹងការរៀបចំប្រព័ន្ធទបង្ហូរទឹកចេញពីក្នុងប្រាសាទបុរាណទាំងអស់របស់ខ្មែរ យើងតែងឃើញមានទបង្ហូរទឹក ដែលភាគច្រើនប្រើក្បាលសត្វម្ករ។