តើលោក ប្រាជ្ញ ចន្ទ ដែលរដ្ឋសភាទើបបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តឱ្យធ្វើជាប្រធាន គ.ជ.ប ថ្មីជានរណា?
ដ្ឋសភាកម្ពុជានៅព្រឹកព្រហស្បតិ៍នេះ បានបោះឆ្នោតគាំទ្រ និងផ្តល់ទំនុកចិត្តឱ្យលោកប្រាជ្ញ ចន្ទ ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជាធ្វើជាប្រធានគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មីជាផ្លូវការហើយ។ បន្ទាប់ទៅទៀត លោកប្រាជ្ញ ចន្ទ នឹងត្រូវចូលស្បថក្នុងព្រះបរមរាជវាំង ដើម្បីឡើងកាន់ការងារជាប្រធានគ.ជ.បថ្មីនាពេលខាងមុខនេះ។